ឡូយម៉ង! ឪពុកកូន ២នាក់នេះ ល្បីល្បាញដោយសារម៉ូដសក់រួញត្រសុស ពីកំណើតរបស់ពួកគេ

តារាចម្រៀងនិងតារាម៉ូដែលអាមេរិច លោក Benny Harlem មានភាពល្បីល្បាញដោយសារតែសក់ត្រសុសធម្មជាតិរបស់គាត់ដែលធ្វើឱ្យអ្នកគាំទ្រមិនអាចបំភ្លេចបាន។ មិនចាំបាច់ប្រើពត៌មានផ្សព្វផ្សាយ បន់បែន ណាមួយនោះទេ Benny មានលក់វែង រួញ កោង បែបធម្មជាតិ ដែលធ្វើឱ្យមើលឃើញក្រាស់។

កូនស្រីរបស់គាត់ឈ្មោះ Jaxyn ក៏បានទទួលមរតកពីឪពុករបស់នាងតាំងពីក្មេងដែរ ប៉ុន្តែសក់របស់នាងទើបតែវែងបានជាងពាក់កណ្តាលរបស់ឳពុកនាងទេ។

ម៉ូដសក់ជាច្រើន ដែលពួកគេបានធ្វើពិតជាគួរឱ្យចាប់អារម្មណ៌ខ្លាំង អាចនិយាយបានថា វាជាគឺជាចំណុចពិសេសមួយ ប្រចាំគ្រួសារ និងប្រហែលមានតែគ្រួសាររបស់គាត់ទេនៅលើកពិភពលោកនេះ។

Benny បាននិយាយថាដើម្បីការពារ និងថែរក្សាសក់គ្រួសាររបស់គាត់ គាត់ត្រូវប្រើសាប៊ូធម្មជាតិដែលបានធ្វើចេញពីធម្មជាតិសុទ្ធសាធ ដូច្នេះវាហាក់ដូចជាវាមិនងាយស្រួលទេក្នុងការលើកសក់ពិសេសរបស់គាត់។

គួបញ្ជាក់ផងដែរ ពួកគេទាំងពីរនាក់ត្រូវបានកម្មវិធីទូរទស្សន៌ជាច្រើនធ្វើការសំភាសន៌ ព្រមឃើញមាននៅក្រមមុខរបស់ទស្សនាវដ្ដីល្បីៗផងដែរ។ កាលពីឆ្នាំ២០១៨ Benny ទទួលបានកំណត់ត្រាពិភពលោក Guinness៕

Related posts

Leave a Comment