ដំណឹងក្តៅៗ! មុននេះបន្តិចតារាប្រុស Paing Takhon របស់មីយ៉ាន់ម៉ា ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនហើយ

កងកម្លាំងយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនតារាសម្តែង និង ម៉ូដែលដ៏ល្បីឈ្មោះ Paing Takhon ហើយនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១នេះ ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ាបានទៅចាប់ទៅខ្លួនតារាម៉ូដែលរូបនេះដល់ផ្ទះរបស់លោកតែម្ដង ដែលស្ថិតនៅ ទីក្រុង យ៉ាងហ្គូន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បងស្រីរបស់លោក បានសុំឱ្យប៉ូលិស ជួយប្អូននាងផង ព្រោះថាលោកកំពុងតែឈឺ ។ មូលហេតុនៃការចាប់ខ្លួននេះ គឺដោយតារាប្រុសលោក paing Takhaon បានចេញមុខទៅតវ៉ាប្រឆាំង រដ្ឋាភិបាល នា ដើមខែកុម្ភៈ កន្លងទៅនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះហើយយោធាក៏បានចោទប្រកាន់លោក តាមមាត្រា ៥០៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីធ្វើការចាប់ខ្លួន ។ លោក Paing Takhon មិនត្រឹមតែឃោសនាបាតុកម្មក្នុងប្រទេសប៉ុណ្ណោះទេ តារារូបនេះ ក៏បានប្រើប្រាស់សំឡេង និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាប្រិយភាពរបស់ខ្លួន ដើម្បីអំពាវនាវឱ្យអន្តរជាតិ ជួយ ដល់មីយ៉ាន់ម៉ាផងដែរ នាពេលកន្លងទៅ ។
ទន្ទឹមនឹងនេះ បើងាកទៅមើលមហាជនអ្នកគាំទ្រឯណោះវិញ ពេលនេះម្នាក់កំពុងតែមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់លោក មិនដឹងថា តើការចាប់ខ្លួននេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអាចមានសេរីភាពមកវិញបានដែរឬទេ? ណាមួយ Paing Takhon ពេលនេះកំពុងតែមានជំងឺប្រចាំខ្លួនផង ។ មិនអាចជួយអ្វីបបានម្នាក់ៗ ពេលនេះមានតែបួងសួងឱ្យលោកមានសុវត្ថិភាពតែប៉ុណ្ពោះ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment