កូនគេកូនយើងឃើញហើយក្តុកក្តួលណាស់! ម្ដាយអង្គុយឱបកូនអាយុជាង ១ខួបកណ្ដាលយប់ ចាំឡានពេទ្យមកដឹកទៅព្យាបាលកូវីដ

នៅយប់កណ្ដាលអាធ្រាត្រ នៅរាជធានីភ្នំពេញ ក្មេងតូចអាយុ ១ ខួប ២ ខែ ម្នាក់ ត្រូវបានម្តាយពរង់ចាំឡានពេទ្យមកទទួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅព្យាបាលជំងឺកូវីដ-១៩ យ៉ាងកម្សត់ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ កែង ១៤១ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្តាយរបស់ក្មេងតូចនោះ គឺពុំបានឆ្លងកូវីដ-១៩ ឡើយ ប៉ុន្ដែភារកិច្ចម្តាយត្រូវតែយកកូនទៅព្យាបាល ដោយសារក្មេងតូចត្រូវរកឃើញឆ្លងកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ម្ដាយរបស់ទារកខាងលើបានឱ្យដឹងថា គាត់សង្ស័យកូនរបស់គាត់ឆ្លងនៅពេលដែលទៅយកសំណាកតែម្ដង ដោយសារតែកូនគាត់មិនបានពាក់ម៉ាស់ ហើយរត់លេងពេញបរិវេណកន្លែងយកសំណាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាព និង ដំណឹងនេះ មហាជននាំគ្នាកើតក្ដីអាណិតជាខ្លាំង ដោយឃើញក្មេងអាយុទើបតែ ១ ខួប ២ ខែ ត្រូវរងគ្រោះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងសហគមន៍ ក៏បាននាំគ្នាផ្ញើសារលើកទឹកចិត្ត និង ពាក្យជូនពរឱ្យអ្នកទាំង ២ ឆាប់បានចេញពីពេទ្យ វិលត្រឡប់មកគេហដ្ឋានវិញ ៕ប្រភពពីPopular Magazine

Related posts

Leave a Comment