បន្ទាន់ម្នាក់ទៀតហើយរត់លឿនដូចអាមិច! បាត់ដានអ្នកជំងឺ ១ នាក់សូន្យឈឹង ក្រោយតេស្តវិជ្ជមានកូវីដ-១៩ អាជ្ញាធរកំពុងដុតដៃដុតជើងតាមរក

នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសស្តីពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៧៨ នាក់ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះឃើញមានអ្នកជំងឺម្នាក់ដែលមានលេខរៀងទី ៧៨ មិនទាន់ទាក់ទងបាន និង រកមិនឃើញនៅឡើយទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសាលារាជធានីភ្នំពេញ បានឱ្យដឹងថាអ្នកជំងឺដែលបាត់ដំណឹងនោះ មានឈ្មោះ វ៉ា សុខហូ ភេទស្រី អាយុ ៣១ ឆ្នាំ ដែលមានទីលំនៅនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អ្នកជំងឺរូបនេះពុំអាចទាក់ទងបាន ដោយហេតុថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទទំនាក់ទំនង និង អាសយដ្ឋានពិតប្រាកដ ពេលបំពេញនៅលើទម្រង់ស្នើសុំពិសោធន៍រកមេរោគកូវីដ-១៩ នៅពេលទៅយកសំណាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «ចំពោះករណី វ៉ា សុខហូ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យពុំទាន់រកឃើញលំនៅដ្ឋាន និងពុំអាចទាក់ទងបាន ដោយហេតុថាសាមីខ្លួន ពុំបានផ្តល់ព័ត៌មានលម្អិត ដូចជាលេខទូរសព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ-១៩ នៅពេលទៅយកសំណាក។ ក្នុងករណីដែលឈ្មោះ វ៉ា សុខហូ បានជ្រាបអំពីសេចក្តីជូនដំណឹងនេះ៖ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកលោកទៅព្យាបាលឱ្យបានឆាប់រហ័ស ឬទំនាក់ទំនងលេខ៖ ១២៩៩ ឬ ១១៥»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីប្រកាសខាងក្រោម ៖

Related posts

Leave a Comment