នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១នេះ តាមរយៈប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខាងមន្ទីរសុខាភិបាលខេត្ត
ទទួលបានម៉ាស៊ីនពិនិត្យរកមើលមេរោគកូវីដ-១៩ ដែលជាជំនួយរបស់ភាគីថៃ ជូនដល់ប្រទេសកម្ពុជា នៅតំបន់ច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
យោងទៅលើស្ថានភាព នៃការរីករាលដាលជំងឹកូវីដ-១៩ កំពុងនឹងបន្តកើនឡើងក្នុងសហគមន៍នៅកម្ពុជា បន្ទាប់ពីទទួលបានជំនួយតេស្តមេរោគកូវីដ-១៩
នឹងធ្វើឱ្យកម្ពុជារកឃើញករណីកូវីដ បានកាន់តែឆាប់រហ័ស និង ទាន់ពេលវេលាជាងមុន ដែលអាចនឹងជួយឱ្យ
កម្ពុជាឆាប់បានបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងពេលឆាប់ៗខាងមុខនេះ ៕ប្រភពពី Popular Magazine