ក្តៅៗ! ទីបំផុត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បាននាំយកថវិការ ដ៏ច្រើនរបស់ខ្លួន មកបរិច្ចាគហើយ ច្រើនខ្លាំងណាស់ គឺមានរហូតទៅដល់….

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភទៀតហើយ ដោយលើកនេះច្រើនជាងមិនទៀត ដោយក្នុងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទើបតែកន្លងផុតនាពេលថ្មីៗនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានធ្វើការប្រកាស់បរិច្ចាគថវិការផ្ទាល់ខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា និងដើម្បីឧទ្ទិសកុសលជួនអ្នកម្តាយដែលបានចែកឋានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានញ្ជាក់បន្ថែមទៀតថា៖ ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានយកថវិកាដ៏ច្រើនសន្ធឹកមកដល់ហើយ ព្រមទាំងភ្ជាប់សារមួយដ៏មានអត្ថន័យបែបនេះថា៖ <<ថវិការ(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិចាកជូនកាកបាទក្រហមកម្ពុជា និងជួយថវិការដើម្បីទិញមន្ទីពេទ្យនគទេព🙏🙏🙏សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់កាថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនឹងភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹកកាបរិចាកនេះ🙏🙏🙏🙏 ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សារដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ ។

Related posts

Leave a Comment