កាន់តែវីវរហើយ! Miss Grand Myanmar ត្រូវយោធាចេញដីកាតាមចាប់ខ្លួនផ្លូវការហើយ

មកដល់ពេលនេះ Miss Grand Myanmar កំពុងស្នាក់នៅក្នុងប្រទេសថៃនៅឡើយ ដោយនាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងនាង ដើម្បរក្សាសុវត្ថិភាពពីក្រុមយោធាមីយ៉ាន់ម៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ បើតាមការចុះផ្សាយរបស់ Myanmar Celebrity TV Club នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួននាង Han Lay តាមមាត្រា 122/505 B 33

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីនាងបានប្រើប្រាស់វេទិកាប្រកួតកម្មវិធី Miss Grand International 2020 នៅប្រទេសថៃ ធ្វើជាវេទិកានិយាយពីស្ថានភាពនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យអន្តរជាតិលូកដៃ នាថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោក Nawat បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនឹងការពារ Han lay យ៉ាងពេញទំហឹង ឱ្យគេចផុតពីការតាមចាប់របស់ក្រុមយោធាមីយ៉ាន់ម៉ា ហើយពេលនេះដែរ បើតាមការឱ្យដឹងនោះ នាង Han Lay កំពុងតែសំងំលាក់ខ្លួនទាំងក្តីព្រួបារម្ភមួយរយៈនេះសិន បន្ទាប់ពីមានការប្រកាសតាមចាប់ខ្លួនជាផ្លូវការនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ រឿងបន្តនឹងទៅជាយ៉ាងណា គេពុំទាន់អាចដឹងច្បាស់ទេ ដោយរង់ចាំមើលស្ថានភាពសិន នេះបើតាមការចុះផ្សាយពី Thai PBS NEWS ៕ប្រភពពី Popular Magazine

Related posts

Leave a Comment