មានទឹកចិត្តណាស់! ! ហាងកាត់ដេរល្បីមួយនៅភ្នំពេញ តម្រៀបអាហារពេញតុមុខហាង ចែកជូនអ្នកខ្វះខាត រដូវកាលកូ.វី.ដ (មានវីដេអូ)

វិបត្តិកូ.វី.ដ-១៩ បានធ្វើឱ្យប្រាក់ចំណូលពលរដ្ឋមួយចំនួនបានថមថយជាបន្តបន្ទាប់ ដោយសារតែការលក់ដូរ និង រកស៊ីលែងសូវបានប្រាក់កម្រៃ ចំណែកឯបងប្អូនអ្នករត់កង់បី បម្រើសេវាកម្មដឹកភ្ញៀវក៏មានការលំបាក ស្ទើរតែដាច់បាយម្តងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះមហាជនសង្កេតឃើញថា មានបងប្អូនខ្មែរដែលធូរធារមួយចំនួនបាននាំគ្នារៀបចំគ្រឿងម្ហូបអាហារ ចែកទានជូនដល់អ្នកខ្វះខាត និង អ្នកមានបញ្ហាជីវភាពលំបាកក្នុងបរិបទវិបត្តិកូ.វី.ដ-១៩ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅរាជធានីភ្នំពេញ មានហាងមួយកន្លែងឈ្មោះ ប៉ារ៉ាឌីកាត់ដេរ បានតម្រៀបអាហារ និង សម្ភារខ្លះទៀតដាក់នៅលើតុដ៏វែងមួយចំពីមុខហាង ដើម្បីចែកទានជូនដល់បងប្អូនខ្មែរដែលខ្វះខាត ដែលមានដូចជាមីកញ្ចប់ ទឹកបរិសុទ្ធ អាល់កុល និង ម៉ាស់ ជាដើម ដែលក្នុងនោះគេសង្កេតឃើញថាបងប្អូនយើង ដែលខ្វះខាតនាំគ្នាមកយកម្នាក់មួយកញ្ចប់ៗ ទៅផ្ទះរៀងៗខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះបង្ហាញឱ្យឃើញនូវទឹកចិត្តជនរួមជាតិ ចេះស្រឡាញ់ ជួយយកទុក្ខធុរៈគ្នា ក្នុងគ្រាដែលកំពុងតែជួបការលំបាក នៃការវាយលុកពីវីរុសរាតត្បាតកូ.វី.ដ-១៩ នៅកម្ពុជា ។ ហើយក៏សង្ឃឹមថា សកម្មភាពជួយទុក្ខធុរៈគ្នាបែបនេះ នឹងចេះតែមានបន្តបន្ទាប់ទៅមុខទៀត ដើម្បីរួមចំណែកចែករំលែកទុក្ខលំបាករបស់បងប្អូនជនរួមជាតិមួយចំនួន ៕

Related posts

Leave a Comment