បុរសម្នាក់បានស្លា. ប់ដោយសារបា. ក់ច្រាំងអូរសង្កត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥នឹង៣០នាទីល្ងាច។ នេះយោងតាមឈ្មោះ ហឿន សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមេឃុំតាសៀម ទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាប់សមត្ថកិច្ច។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនៃអធិការដ្ឋានស្រុកស្វាយលើ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តស្រុក កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍តាសៀម មេឃុំ មេភូមិរហាល ព្រមទាំងកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ទីពីរឈ្មោះ ឌឿន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងប្អូនជីដូន បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបាននាំកូនទៅបង់សំណាញ់ នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀល បាននាំគ្នាទៅបង់សំណាញ់ លុះដល់ម៉ោង៥នឹង៣០នាទីល្ងាច ស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ទៅគ្របនៅនឹងច្រាំង ក្រោមគុម្ពឫស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកចាប់ត្រី ស្រាប់តែ បា. ក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន។
ក្រោយកើតហេតុគាត់បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។ក្រោយការពិនិត្យរបស់កម្លាំងជំនាញ បច្ចេកទេស ឃើញថាស. ពមានស្លាកស្នាមដា. ច់រលា. ត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះ
ដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរពិតប្រាកដមែន ហើយពុំមានពាក់ព័ន្ធ ករណីបទល្មើ. សព្រ. ហ្មទ. ណ្ឌទេ។ ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ស. ពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕