ព្រួយបារម្មណ៍ណាស់! លេចឮដំណឹងថាយោធាមីយ៉ាន់ម៉ា ចេញដីកាតាមចាប់ Miss Grand មីយ៉ាន់ម៉ា កំពុងនៅថៃ

ទោះបីជាកម្មវិធីប្រកួត Miss Grand International 2020 ត្រូវបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែសម្រាប់បេក្ខភាពបវរកញ្ញាប្រទេសមីយ៉ាន់ម៉ាហាក់បីដូចជាមិនទាន់ចប់បេសកម្មរបស់ខ្លួនអ៊ីចឹង ដោយសារតែនាងរស់នៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្តក្នុងប្រទេសថៃប្រមាណជា ៣ ខែទៀត ដើម្បីរក្សាសុវត្ថិភាព ដោយហេតុថានាងបាននិយាយពីបញ្ហានយោបាយនៃរបបយោធាកាលពីពេលកន្លងទៅ ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ាបានបិទជើងហោះហើរអស់ពុំអាចធ្វើដំណើរបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការរស់នៅក្នុងប្រទេសថៃ គេឃើញថានាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងនាង ។ ដោយឡែក ថ្មីៗនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពី លេចឮដំណឹងថា រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួននាង Han Lay ដែលកំពុងរស់នៅប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោក Nawat បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនឹងការពារ Han lay យ៉ាងពេញទំហឹងផងដែរ ។ ទន្ទឹមនឹងនេះ រឿងបន្តនឹងទៅជាយ៉ាងណា គេពុំទាន់អាចដឹងច្បាស់ទេនៅពេលនេះ គឺរង់ចាំមើលស្ថានភាពសិន ៕

Related posts

Leave a Comment