ទប់ទឹកភ្នែកមិនជាប់! ខណៈដល់ថ្ងៃចូលរោងការទៅហើយ ទើបម្តាយកូនកំលោះដឹងថា កូនក្រមុំជាកូនបង្កើតរបស់គាត់ ដែល…

កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យក្ដុកក្ដួល និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯប្រទេសចិន ដោយស្ដ្រីជាម្ដាយម្នាក់បានដឹងថា កូនប្រសាស្រីរបស់គាត់ ពិតជាកូនបង្កើតដែលបានបា.ត់ខ្លួនអស់រយៈពេលជាយូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្ដ្រីជាម្ដាយដែលមិនត្រូវបានបញ្ចេញអត្ដសញ្ញាណខាងលើ បានចូលរួមពិធីមង្គការរបស់កូនប្រុសគាត់ នៅក្នុងទីក្រុង Suzhou ប្រទេសចិន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលពេលនោះហើយ គាត់បានកត់សម្គាល់ស្នាមខ្នៅនៅលើដៃរបស់កូនក្រមុំ ហើយធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថានាងអាចជាកូនស្រីបង្កើតរបស់គាត់ ដែលបានបា.ត់ខ្លួនតាំងពីក្មេងមកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតការសង្ស័យ គាត់ក៏ដា.ច់ចិត្ដសួរទៅដន្លងរបស់គាត់ទាំងអារម្មណ៍ភិ.តភ័.យថា «តើអ្នកបានយកកូននេះមកចិញ្ចឹមមែនទេ?»។ បន្ទាប់ពីទទួលបានសំណួរនេះភ្លាម គ្រួសារខាងកូនក្រមុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះពួកគេមិនដែលប្រាប់រឿងរ៉ាវអាថ៌កំបាំងនេះទៅនរណាម្នាក់ឡើយ ប៉ុន្ដែយ៉ាងណាមិញ ពួកគេបានដា.ច់ចិត្ដទម្លា.យថា កាលពីជាង២០ឆ្នាំមុន ពួកគេបានឃើញកូនស្រីម្នាក់នៅតាមចិញ្ចើមផ្លូវ ហើយក៏សម្រេចចិត្ដរើសនាងមកចិញ្ចឹម និងចាត់ទុកនាងជាកូនស្រីតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងរ៉ាវពិតត្រូវបានលាតត្រដាង កូនក្រមុំចាប់ផ្ដើមស្រក់ទឹកភ្នែកតែម្ដង និងបាននិយាយថា ការរកឃើញឪពុកម្ដាយបង្កើត ពិតជារំភើបជាងរៀបការទៅទៀត ហើយទន្ទឹមនឹងនេះ នាងហាក់មានការព្រួយបារម្ភបន្ដិចបន្តួចដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះនឹងត្រូវរៀបការជាមួយបងប្រុសបង្កើតខ្លួនឯង។ តែទោះជាយ៉ាងណា ម្ដាយរបស់នាងបានឲ្យដឹងថា តាមពិតទៅកូនកំលោះនោះមិនមែនជាកូនប្រុសបង្កើតគាត់ទេ តែគេជាកូនដែលយកមកចិញ្ចឹម បន្ទាប់ពីអស់សង្ឃឹមក្នុងការស្វែងរកកូនស្រីដែលបា.ត់ខ្លួន៕

Related posts

Leave a Comment