ភរិយា លោក សុវណ្ណ រិទ្ធី ផ្តាំថា “ពេលទំងន់សូមកុំគិតច្រើន និងធ្វើឲ្យខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សម្រាក មិនបានគ្រប់គ្រាន់, ដឹងទេថាវាប៉ះពាល់ខ្លាំងណាស់ មកដល់កូន និងខ្លួនឯង នេះជាមេរៀនមួយ ដែលខ្ញុំទទួលបាន…”

វេលាម៉ោង ៨ និង២០ នាទី ព្រឹក​ ថ្ងៃទី ១៤​ ខែឧសភា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ភរិយា លោក សុវណ្ណ រិទ្ធី បានសម្រាលកូនស្រី ឈ្មោះ សុវណ្ណ បញ្ចាព័រ ដោយជោគជ័យហើយ តែកើតមកមិនគ្រប់ខែទេ រឹតតែគួរឲ្យអាណិតថែមទៀតនោះ ភរិយារបស់លោក មានសុខភាពក៏មិនសូវល្អ ខ្សោយណាស់ (ពីព្រោះ ដេកមិនបាន ញុំាមិនបាន ពិបាកចិត្ត)។

ទោះជាយ៉ាងណា មកដល់ថ្ងៃនេះ ម្តាយរបស់ សុវណ្ណ បញ្ចាព័រ ហាក់មានសុខភាពប្រសើរឡើងបន្តិចហើយ។ ក្នុងនោះ រូបគាត់បានបង្ហោះសារមួយផ្តាំយ៉ាងខ្លី និងមានន័យថា៖

“ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំ សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើរច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប”៕

Related posts

Leave a Comment