ជាការពិតទេ? មានបុរសម្នាក់ ចេញមុខមករិះគន់យ៉ាងចាស់ដៃ ក្រោយលេចឮដំណឹងថាអតីតកីឡាប្រដាល់លោក ជា ស្រួច ធ្លាក់ខ្លួនបែបនេះ…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនក៏ដូចជាមហាជនទូទៅ ជាពិសេសអ្នកនិយមមើលកីឡាប្រដាក់ពិតជាបានស្គាល់ហើយថាគឺលោក ជា ស្រួច ដែលជាអត្តីតស្តេចប្រដល់ខ្មែរមួយរូប ដ៏មានភាពល្បីល្បាញផងដែរនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yoko Lee បានបង្ហោះសារភ្ជាប់ដោយរូបភាព របស់លោកជា ស្រួច និងភរិយាកំពុងតែឈរ និងនៅក្បែរនោះមានកូនតូចម្នាក់ អមដោយសារមួយឃ្លាយ៉ាងដូច្នេះថា៖ “បង ជា ស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទ បេះដូងអ្នកប្រដាល់ ពិតជាស្គាល់ ឥឡូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃ សង្កាត់យក្សឡោម #ជៀសស្រួច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនបរិច្ចាគធនធានតាមសធ្ធាជ្រះថ្លា 069772798 គណនីABA 000636881 ឈ្មោះ Lok Pisith ក្រៅពីគណនីខាងលើ គឺជារបស់ចោរទេបងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីមានការបែកធ្លាយព័ត៌មាន ធ្លាក់ខ្លយនប៉ុន្មានថ្ងៃមកនេះ ស្រាប់តែនាថ្ងៃម្សិលមិញនេះ ដែលជាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ មានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Dada Neou បានធ្វើការបង្ហោះសារបែបនេះថា៖ <<កាលពីឆ្នាំ ២០១៦ តាមចាំពេលនោះខ្ញុំបាននាំថវិកាតិចតួចជួយគាត់ដែរ ដោយទៅដល់ទីតាំងកន្លែងលោកគ្រូ អេ ភូថង នៅផ្លូវសុខហុក ហេីយមានសប្បុរសជនច្រេីនបានជួយគាត់ រួមទាំង តារាចម្រៀងខេមរ សិរីមន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមដឹងចំនួនថវិកាគេជួយពេលនោះច្រេីន ដោយទិញបានរថយន្តមួយគ្រឿងផងដែរ។ ក្រោយការជួយរបស់គេយេីងត្រូវជួយខ្លួនឯងផង។ ឱកាសមិនចេះតែមានទេ បេីយេីងមិនចេះបង្កេីតឱកាស>>។

Related posts

Leave a Comment