កុំមើលស្រាលឱ្យសោះ! មកទល់ថ្ងៃនេះ អ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ កើនដល់ ២១ នាក់ហើយ

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងរីករាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ មិនទាន់ធូរស្រាលនៅឡើយទេ ដោយមានប្រជាជនខ្មែរ និង បរទេសជាច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានឆ្លងជំងឺដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃនេះ គិតត្រឹមថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុសកូវីដ-១៩ ដ៏កាចសាហាវ បានឆក់យកអាយុជីវិតមនុស្សចំនួន ២១ នាក់ហើយពីដៃរបស់ក្រុមគ្រូពេទ្យ ។
អ្នកដែលបានបាត់បង់ជីវិតទាំង ២១ នាក់ដោយសារជំងឺកូវីដ-១៩ នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានអត្តសញ្ញាណដូចខាងក្រោម ៖

ករណីទី ១ គិតចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ឡៅ វណ្ណា ភេទ ប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកបើកឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥៧ ផ្លូវលំ ក្រុម១២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកជំងឺដំបូងគេនៅកម្ពុជាដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ២ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ នួន សុផានី ភេទ ស្រី អាយុ ៦២ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់ ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត និង ត្រូវជាឧត្តមភរិយារបស់អ្នកចម្រៀងជើងចាស់លោក ហូរ ឡាវី បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ៣ អ្នកជំងឺឈ្មោះ គឹម ឃីស៊ុន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីតាំងស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ។

ករណីទី ៤ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ លោកសាស្ត្រាចារ្យវេជ្ជបណ្ដិត ជា ស្តើង ភេទប្រុស អាយុ ៧៥ ឆ្នាំ ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈឆ្លងតែមួយថ្ងៃ ។

ករណីទី ៥ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ អ៊ីន ម៉ានីតា ភេទស្រី អាយុ ៦២ ឆ្នាំ ដែលមានទីតាំងស្ថិតនៅផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាម្តាយរបស់ ស្រីពីន ជាតារាកំប្លែងរបស់ក្រុមនាយក្រឹម បានស្លា.ប់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ៦ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ Wu Jiannan ភេទ ប្រុស អាយុ ៤៣ ធ្វើការនៅកាស៊ីណូ កោះធំ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល បានស្លា.ប់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ៧ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ឈន ប៊ុនធឿន ហៅ Dj Boom ភេទ ប្រុស អាយុ ៣៨ មានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំមានជ័យ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លា.ប់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ៨ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ថន ចាន់ធឿន ភេទ ប្រុស អាយុ ៥៥ មានទីតាំងស្ថិតនៅ ភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានមុខរបរជាមន្ត្រីនគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ៩ នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ ហេង យិន ភេទ ស្រី អាយុ ៧៦ មានទីតាំងស្ថិតនៅភូមិ ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លា.ប់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១០ នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ Hou Houy ភេទ ស្រី អាយុ ៧២ មានទីតាំងស្ថិតនៅខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ បានស្លា.ប់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១១ នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២១ អ្នកជំងឺឈ្មោះ នាក់ គឹមសេង អាយុ ៣៩ មានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លា.ប់នៅមណ្ឌលសុខភាពចាក់អង្រែ ។

ករណីទី ១២ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៥៦ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១៣ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១៤ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៥៦ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១៥ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៧០ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១៦ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៦៧ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ករណីទី ១៧ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៦១ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យ ហ្លួងម៉ែ ។

ករណីទី ១៨ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាបុរសជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីទី ១៩ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាបុរសជនជាតិកូរ៉េ អាយុ ៤៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ BELLA VITA APARTMENT St. 51 បានស្លា.ប់នៅមណ្ឌលសុខភាពចាក់អង្រែ ។

ករណីទី ២០ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាស្ត្រីជនជាតិខ្មែរ អាយុ ៧២ ឆ្នាំ មានអាសយដ្ឋាននៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។

ករណីទី ២១ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ អ្នកជំងឺជាបុរសជនជាតិចិន អាយុ ៤២ ឆ្នាំ មានអាសយដ្ឋាននៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លា.ប់នៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ៕ប្រភពពីPopular Magazine

Related posts

Leave a Comment