រដ្ឋបាលខណ្ឌ៧មករា បានចេញសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះ ដល់អាជីវករ ប្រកបអាជីវកម្ម នៅផ្សារអូរឫស្សីទាំងអស់
អញ្ជើញទៅពិនិត្យយកសំណាក រកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកអោយបានគ្រប់ៗគ្នា ។
អាជីវករត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់
ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅវិទ្យាល័យបាក់ទូក ។ ទន្ទឹមនឹងនោះផងដែរ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬ គេចវេះមិនបានទៅយកសំណាក
ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូរឫស្សី ដែលមានផ្ទុកមេរោគកូវីដ-១៩ នោះអាជ្ញាធរមិនអនុញ្ញាត ឱ្យបងប្អូនដែលមិនបានទៅយកសំណាក រកមេរោគកូវីដ-
១៩ នោះចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលអាជ្ញាធរ បើកដំណើរការផ្សារអូរឫស្សីឡើងវិញឡើយ ៕ប្រភពពីPopular Magazine