គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា! លោក ឧកញ្ញា ឡេង ណាវ៉ាត្រា ​បានបរច្ចាគជូនកាកបាទក្រហមនៅទឹកប្រាក់(១.៤លានដូលា)និងសូមឧទិ្ទផលបុណ្យនេះជូនទៅឲ្យ…

បងប្អូនមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់លោកឧកញ្ញា ឡេង ណាវ៉ាត្រា និង ទឹកចិត្តដ៏ល្អរបស់យ៉ាងធំធេង ហើយគាត់ក៏បានចូលរួមនៅរុំលែកទុក្ខជាច្រើននៅកម្ពុជា។ចូលរួមអាននៅសំនេរពិតៗរបសគាត់នៅខាងក្រៅម=

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន(១.៤លាន) #មួយលានបួនសែនដុល្លារ សូមឧទ្ទិសផលបុណ្យនេះជូនទៅឲ្យម្ដាយខ្ញុំដែលបានចែកឋានទៅ 🙏🙏🙏🙏🙏 គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។
ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេឲ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឲ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន 🙏🙏🙏
1.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន
2.ម៉ែបង្រៀនឲ្យចេះតស៊ូ
3.ម៉ែបង្រៀនខ្ញុំឲ្យចេះរិះថាំ
4.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ៕

Related posts

Leave a Comment