អីឡូវមកដល់ខេត្តថ្មីហើយ! បុរស់ម្នាក់មានជំងឺកូវីដ ១៩ បានជិះឡានពីខេត្តក្រចេះ មកលេងប្រព័ន្ធនៅរតនគីរី

រដ្ឋបាលខេត្តរតនគិរី បានប្រកាសសេចក្ដីជូនដំណឹង នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ស្ដីពី ការរកឃើញអ្នកផ្ទុកមេរោគកូរីដ -១៩ ចំនួន ១ ករណី នៅស្រុកតាវែង ខេត្តរតនគីរី ជាករណីដំបូងនៅក្នុងខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម រដ្ឋបាលខេត្តបានឱ្យដឹងថា តាមរយៈលទ្ធផលវត្ថុវិភាគសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈ បានបង្ហាញលទ្ធផលវិជ្ជមានមេរោគកូដ-១៩ លើកដំបូង ១ ករណី នៅក្នុងខេត្តរតនគិរី លើឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន និង បានធ្វើចត្តាឡីស័ក តាមវិធានការ រហូតដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ដោយមានការសង្ស័យ បុគ្គលខាងលើ បានទាក់ទងជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះយកសំណាកដើម្បីវិភាគទាំងពីរនាក់ប្តីប្រពន្ធ ហើយលទ្ធផល ដែលចេញមក នៅថ្ងៃទី ០៤ មេសានេះ បង្ហាញថា បុគ្គលជាប្តីឈ្មោះ ញឹក សុជា មានផ្ទុកមេរោគកូវីដ-១៩ និងប្រពន្ធអវិជ្ជមានកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សហការផ្តល់ព័ត៌មាន ដើម្បីមន្ត្រី ជំនាញចុះយកវត្ថុវិភាគ និងត្រូវដាក់ចត្តាឡីស័កខ្លួនឯង ១៤ថ្ងៃ ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment