ប្តីថាអត់ហ៊ានមកយកទេខ្លាចប៉ូលិសចាប់!! យប់មិញ ស្រ្តីពពោះ ៧ ខែម្នាក់ទឹកភ្នែក ព្រោះត្រូវម៉ូតូឌុបទម្លាក់ចោលដល់…

មានរឿងគួរចាប់អារម្មណ៍មួយកាលពីយប់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ កណៈដល់ម៉ោងបម្រាមគោចរទៅហើយនោះ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានម៉ូតូឌុបទម្លាក់ចោលកណ្តាលផ្លូវ ដោយខ្លាចល្មើសច្បាប់ប៉ូលិសឃាត់ម៉ូតូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកើតរឿងនេះហើយ សមត្ថកិច្ចក៏បានសម្របសម្រួលឱ្យទូរស័ព្ទហៅប្តីមកទទួល តែប្តីបែរជាឆ្លើយថាមិនហ៊ានទេខ្លាចប៉ូលិសដែរ ។ ចុងបញ្ចប់សមត្ថកិច្ចក៏បានសម្រួលឱ្យមានម៉ូតូកង់បី ជូនស្ត្រីមានផ្ទៃពោះនោះត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការរៀបរាប់របស់លោក ហួរ ហួត រដ្ឋបាលសាលាខណ្ឌទួលគោក ដែលជួបករណីនេះផ្ទាល់ ៖ រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី ០៣.០៤.២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត ៧ ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទម្លាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ ។ មកដល់គោលដៅត្រួតពិនិត្យ ខ្ញុំបានណែនាំសម្របសម្រួលឱ្យប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលិសចាប់ម៉ូតូដែរ ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលិសពេករហូតទុកឱ្យប្រពន្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កម្លាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលឱ្យមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយ Passapp តែម្តង ៕ប្រភពពី Popular Magazine

Related posts

Leave a Comment