៧ យ៉ាងទំនាយ! អំពីហេតុភេទកើតក្នុងស្រុកទេស នៃទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី

ព្រះនាងមណ្ឌាទេវី នឹងយាងចុះមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទេវតាឆ្នាំថ្មី បុត្រីទី ៤ នៃកបិលមហាព្រហ្ម
ទំនាយអំពីទឹកភ្លៀង ៖ ឆ្នាំនេះភពសៅរ៍ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៥ បង្អុរទឹកភ្លៀង ៤០០ មេដែលចែកចេញជា ៖

ចក្រវាល ១៦០ មេ
ព្រៃហេមពាន្ត ១២០ មេ
មហាសមុទ្រ ៨០ មេ
និងជម្ពូទ្វីបមនុស្សលោកយើង មានចំនួន ៤០ មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អ និង ចុងឆ្នាំភ្លៀងច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កេណ្ឌធារានិគុណ ៖ ឆ្នាំនេះមានកេណ្ឌ (៣) ត្រូវត្រង់វាយោធាតុចុះទំនាយថា មិនក្តៅស្អុះស្អាប់មានខ្យល់ព្យុះច្រើន ។

ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេ មានសំណល់ ០ (សូន្យ ) ទំនាយថា ទឹកទន្លេបឹងបួរធំណាស់ ធំជាងឆ្នាំទាំងពួង ។

កេណ្ឌធញ្ញាហារ ៖ ឆ្នាំនេះមានកេណ្ឌ (២) ឈ្មោះថាវិបត្តិ ទំនាយថា ស្រូវក្នុងស្រែ ចំការ នឹងកើតកិមិជាតិ (ដង្កូវ ដង្កូវដួង មេអំបៅសត្វល្អិត) ស៊ីបំផ្លាញផល្លានុផលផលដំណាំបានតែពាក់កណ្តាល ខូចខាតអស់ពាក់កណ្តាលស្រុកទេសនឹងកើតកល្លិយុគ យុទ្ធសង្គ្រាមនឹងប្រហារ ជីវិតគ្នាឥតខ្លាចស្លាប់ ច្រើនិរាស្តប្រាស់ព្រាត់គ្នាជាច្រើនលើកច្រើនសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាយការធ្វើស្រែ ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៧) ទំនាយថា ស្រែដីទំនាប និង ស្រែដីទួល គ្រប់ទីកន្លែង បានផលល្អដូចគ្នាទាំងពីរយ៉ាង ។

កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវចំសេស ១ ត្រូវត្រង់ ដើមឫស្សីជាស្ដេច មានទំនាយថា មនុស្សផងទាំងឡាយ នឹងមានរោគាព្យាធិ មានកើតជំងឺដង្កាត់ ស្លាប់បាត់បង់ជីវិតជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យគឺ ភិមាន ជាដើមទៅ ទំនាយថា គឺមោះពុំមានអន្តរាយអ្វីឡើយ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment