ប្លែកចំលែកអារម្មណ៏! ប្រពន្ធចិត្តធម៌ ដឹកដៃប្តីដោយពេញចិត្ត ឱ្យទៅរៀបការនឹងអ្នកបម្រើ ព្រោះមូលហេតុមួយ

កាលពីពេលថ្មីនេះស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានធ្វើឱ្យហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបនាងដឹកដៃស្វាមីឱ្យទៅរៀបការជាមួយនឹងអ្នកមើលថែកូនរបស់ខ្លួន ព្រោះតែមិនអាចបំពេញបំណងមួយឱ្យស្វាមីបានខ្លួនបាន ។
បើតាមការចុះផ្សាយ ស្រ្តីជនជាតិម៉ាឡេស៊ីដែលជាប្រពន្ធនោះមានឈ្មោះ Sarifasalma អាយុ ២៦ ឆ្នាំ ដោយនាងយល់ព្រមឱ្យប្តីរបស់នាងលោក Jaho Bahru អាយុ ៣៤ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យទៅរៀបការជាមួយអ្នកមើលថែកូនរបស់នាងដែលមានអាយុ ១៨ ឆ្នាំ ។
មុននឹងសម្រេចចិត្តឱ្យប្តីទៅរៀបការជាមួយអ្នកមើលថែកូននោះ ស្ត្រីជាប្រពន្ធបានរៀបរាប់ថា ដំបូងនាង និង ស្វាមី បន្ទាប់ពីបានរៀបការណ៍រួចគឺមានកូនអាយុ ៧ ឆ្នាំម្នាក់ជាចំណងដៃ តែដោយសារនាងរវល់នឹងការងាពេកមិនមានពេលមើលថែកូនឱ្យបានដិតដល់ នាងក៏សម្រេចចិត្តជួលអ្នកបម្រើម្នាក់ដើម្បីមើលថែកូនរបស់នាងអស់រយៈពេល ៤ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលសំខាន់គឺរយៈពេល ៤ ឆ្នាំនោះ គ្រួសារនាងហាក់បីដូចជាមានភាពស្និតស្នាលខ្លាំងជាមួយនឹងអ្នកមើលថែកូននាង ដោយបានចាត់ទុកនាងដូចជាបងប្អូនបង្កើត រហូតដល់ថ្ងៃមួយនាងបានពពោះកូនទី ២ មួយទៀត ព្រោះតែស្វាមីនាងចង់បានកូនម្នាក់ទៀត តែជាអកុសលថ្ងៃមួយកូននោះបានរលូតបាត់ទៅ ខណៈពេលនោះដែរនាងតូចចិត្តណាស់ ដែលនាងមិនអាចបំពេញបំណងស្វាមីបាន ស្រាប់តែនាងកើតមានគំនិតមួយចង់ឱ្យស្វាមីនាងទៅរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយអ្នកមើលថែកូន ព្រោះនាងនៅក្មេងអាចនឹងមានកូនឱ្យប្តីខ្លួនបាន ។
បន្ទាប់ពីនាងមានគំនិតបែបនោះហើយ នាងបានប្រាប់ទៅដល់ស្វាមីរបស់នាង ដែលក្នុងកំលុងពេលនាងប្រាប់នោះ ស្វាមីនាង និង អ្នកមើលថែកូនរបស់នាង ពួកគេមានការភ្ញាក់ផ្អើលខ្លាំង តែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានាងបានព្យាយាមពន្យល់ពីមូលហេតុរហូតស្វាមី និង អ្នកមើលថែកូនរបស់នាងយល់ព្រមរៀបការជាមួយគ្នា ដែលពិធីរៀបការរបស់ពួកគេបានរៀបចំកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ដែលមានការរៀបចំយ៉ាងអធិកអធម មិនតែប៉ុណ្ណះក៏ធ្វើឱ្យមហាជនមាការស្ងើចសរសើរដល់ទឹកចិត្តប្រពន្ធដើមដែលហ៊ានធ្វើរឿងមួយនេះដែរ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment