នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៩៩ នាក់ថ្មី
ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង មានអ្នកជាសះស្បើយនៅថ្ងៃនេះគឺចំនួន ៣២៩ នាក់ ។ប្រភពពី Popular Magazine
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៩ នាក់នេះ រកឃើញនៅស្វាយរៀង ៤៤នាក់ ភ្នំពេញ ៣៣ នាក់
កោះកុង ៨ នាក់ កណ្ដាល ៥ នាក់ព្រះសីហនុ ៤នាក់ ត្បូងឃ្មុំ ៤ នាក់ និង តាកែវ ១ ។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប= ២៦៤៥ នាក់
– អ្នកជាសះស្បើយ= ១៥៨៥ នាក់
– អ្នកកំពុងព្យាបាល= ១០៣៦ នាក់
– អ្នកស្លា.ប់= ១៩ នាក់
សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖