នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ គឺជាយប់ទី២ហើយ ដែលរដ្ឋាភិបាលបានដាក់ចេញនូវ បំរាមគោចរ មិនឲ្យប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញធ្វើដំណើរចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ព្រឹក ដើម្បីការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងករណីល្មើ.សបំរាម នឹងត្រូវឃា.ត់យានជំនិះទុក ហើយតម្រូវឲ្យម្ចាស់យានយន្តធ្វើចត្ថាឡីស័ក១៤ថ្ងៃថែមទៀត។
ក្នុងនោះផងដែរ នៅយប់ថ្ងៃទី២នេះ នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Lanh Linda បានបង្ហាញបទពិសោធន៍មួយជម្រាបជូនទៅដល់បងប្អូន ដែលធ្វើដំណើរពេលយប់ មានតែកាតការងារមួយមុខ ក៏មិនអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ លុះត្រាតែ បងប្អូន មានក្រដាសស្នាមស្រដៀងគ្នាដូចខាងក្រោមនេះ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ឲ្យដឹងថា៖ «សូមជំរាបជូនបងប្អូន តាមបទពិសោធន៍មុននេះ បើបងប្អូនចេញពីធ្វើការងារ ឬបំពេញភារកិច្ចផ្សេងៗ លើសឬក្រោយម៉ោង៨យប់ ឬមុនម៉ោង៥ព្រឹក បើយើងមានតែកាតបុគ្គលិក គឺពុំអនុញ្ញាតឲ្យធ្វើដំណើរទេ ត្រូវឃា.ត់ទុក ដូច្នេះត្រូវស្នើទៅកន្លែងធ្វើការរបស់យើង ឲ្យមានម៉ោងកំណត់ចេញចូល ដូចលិខិតរបស់កន្លែងការងារខ្ញុំបែបនេះ រឺស្រដៀងនេះ ព្រោះមុននេះ បងៗអូនៗ មានតែកាតអត់លិខិតបញ្ជាក់នៃការធ្វើដំណើរ បំពេញការងារនិងម៉ោង ត្រូវធ្វើការឃាត់។
សូមអរគុណដល់បង អ៊ឹង ចន្រ្តា នាយកផ្នែកធនធានមនុស្ស របស់ សណ្ឋាគារ Raffle Hotel Le Royal បានជួយធ្វើលិខិត ទាំងយប់ ដល់បុគ្គលិកវេនយប់ ទាំងអស់គ្នា និងអរគុណដល់បងៗ និងលោកពូប៉ូលីសទាំងអស់ ដែលខិតខំ ពន្យល់និងណែនាំ ដល់ប្រជាជន យ៉ាងសមរម្យហើយក្បោះក្បាយ
និងដោយសេចក្តីថ្លៃថ្នូរ អំពីហេតុផល ដែលត្រូវតែមានលិខិត សម្គាល់ម៉ោងច្បាស់លាស់ ដោយសារតែខ្លាចមានជនឆ្លៀតឱកាសមួយចំនួន បង្ហាញតែកាតហើយ ប្រព្រឹត្តិអំពើ មិនល្អ ប៉ះពាល់ដល់សុវត្ថិភាព ប្រជាជន»។ សូមបងប្អូនអានសេចក្តីសម្រេចខាងក្រោយ ឲ្យបានលម្អិត ដើម្បីជៀសវាងការធ្វើខុសបំរាម៕ប្រភពពីភូមិរ៉ារាត្រី