ចូលរួមត្រេកអរផង! ទីបំផុតអូនតូនអាយុ ៦ ឆ្នាំ ឆ្លងកូវីដ-១៩ ស្ពាយកាបូបឡើងឡានម្នាក់ឯងថ្ងៃមុន ពេលបានជាសះស្បើយវិញហើយ

ភ្នំពេញ៖ សូមរំឡើងវិញបន្តិចផងដែលថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា មានកុមារ អាយុ ៦ ឆ្នាំ ម្នាក់ មានវិជិ្ជមានកូវីដ-១៩ ឆ្លងពីម្តាយ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដើរឡើងឡានពេទ្យតែម្នាក់ឯង ដើម្បីបានទៅជួបម្តាយដែលកំពុងសម្រាកព្យបាល សណ្ឋាគារ ដឹក្រេតឌុក។ ក្នុងនោះ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាល ខណ្ឌប្ញស្សីកែវ បានបញ្ជាក់បន្ថែមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖
១/ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។
២/ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។
ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke)៕”។
លោកបានបន្ថែមទៀត ទំាងអារម្មណ៍ក្តុកក្តួលថា “គួរអោយសង្វេគណាស់ កុមារា អាយុ៦ឆ្នាំ កូនគេកូនយើង គ្នាមិនដឹងអ្វីសោះ បានឆ្លងមេរោគកូវីដ១៩ពីម្ដាយ នៅសង្កាត់ប្ញស្សីកែវ ហើយឡើងឡានពេទ្យតែម្នាក់ឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបានពេទ្យយកទៅព្យាបាលនៅ The Great Duke សូមជូនពរអោយក្មួយប្រុសឆាប់ជាសះស្បើយ”។
ក្រោយមក អូនតូចរូបនេះ បានជួបជាមួយនឹងម្តាយរបស់ខ្លួន ដោយនៅក្នុងបន្ទប់ព្យាបាលជាមួយគ្នា នៅ សណ្ឋាគារ The Great Duke។
ជាក់ស្តែង នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ នេះ បើតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា ជ្រិន សុបញ្ញា បានធ្វើការង្ហោះសារជាមួយនឹងរូបភាពឲ្យបានដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អបអរសាទរ ម្ដាយនឹងកូន (ក្មួយប្រុសនឹងបងស្រី) បានជាសះស្បើយហើយ🥰🥰🥰🥰តែត្រូវបន្តចត្តាឡីស័កនៅផ្ទះ 14ថ្ងៃទៀត🥰🥰🥰🥰🥰
យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងនេះ មហាជននាំគ្នាត្រេកអរជំនួស និង បាននាំគ្នាជូនពរឱ្យក្រុមគ្រួសារ របស់អូនតូច បានជាសះស្បើយទាំងអស់គ្នា អាលនឹងបានជួបជុំគ្នា ជាគ្រួសារកក់ក្ដៅ ក្រោមដំបូលតែមួយ ៕

Related posts

Leave a Comment