សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះបានចេញសារជាសម្លេងនៅក្នុង គ្រុបឯកសារមន្ត្រីសាធារណៈ
ជូនគណៈកម្មការចាក់វ៉ាក់សាំង និងអភិបាលរាជធានី ឱ្យបានដឹងថា សូមផ្ដល់វ៉ាក់សាំង ជាអាទិភាព ជូនបងប្អូនអ្នកលក់ត្រី បន្លែសាច់ នៅតាមទីផ្សារ អ្នករកស៊ីក្រៅប្រព័ន្ធជាពិសេស ។
ជុំវិញករណីនេះ សម្ដេចបានស្នើរឱ្យលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង រៀបចំជាបន្ទាន់ទៅលើការចាក់ឱ្យ អ្នកលក់ត្រី
អ្នកលក់បន្លែបង្កា អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅតាមទីផ្សារ ឱ្យបានឆាប់រហ័ស ហើយធ្វើសកម្មភាពដើម្បីចាក់វ៉ាក់សាំងឱ្យពួកគាត់
ដូចដែលយើងបានធ្វើចំពោះកម្មករ នៃក្រុមហ៊ុនប្រមូលសម្រាម ស៊ីន ទ្រី ផងដែរ ៕ប្រភពពី Popular Magazine