ប្រកាស់ជាដំណឹងសូមជ្រាប! នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងចេញវិធានការ ១១ ចំណុច សម្រាប់អ្នកទៅវត្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីណែនាំ នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១នេះ ស្ដីអំពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។
តាមរយៈសេចក្ដីណែនាំ នៅក្នុងចំណុចទី ១ (នៅក្នុងវត្តអារ៉ាមត្រូវពាក់ម៉ាស រក្សាអនាម័យដៃ និង រក្សាគម្លាតសុវត្ថិភាពបុគ្គល) ក្រសួងបានដាក់ចេញនូវវិធានការ ១១ ចំណុច ដែលមានដូចជា ៖

១. អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និង កុដិ នីមួយៗត្រូវពាក់ម៉ាស់ជាចាំបាច់ និង ជាប្រចាំ ។

២. រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និង រក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់ ។

៣. ធ្វើការវាស់កំដៅ និង បាញ់ទឹកអាល់កុលលាងដៃ ឬ ទឹកជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់កុំឱ្យមានការធ្វេសប្រហែស នៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. កំណត់នូវចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឱ្យចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និង កុដិ នីមួយៗ ទៅតាមទំហំនៃវត្ត អារាមវិហារ សាលាឆាន់ និង កុដិ ដោយលៃយ៉ាងណាកុំឱ្យមានមនុស្សច្រើន និង ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នា លើសពីមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ទោះដើរ អង្គុយ ឈរឬវេរចង្ហាន់ និង ទេយ្យទាន ពីបុគ្គលម្នាក់ទៅម្នាក់ ដោយបែងចែកដាក់វេននៅក្នុងការចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និង កុដិ នីមួយៗ ។

៥. ព្រះសង្ឃ ដូនជី តាជី និង ពុទ្ធបរិស័ទទាំងអស់គ្នាត្រូវពាក់ម៉ាស់ជាប្រចាំគ្រប់ពេល លើកលែងតែពេលឆាន់ ឬបរិភោគអាហារតែ ប៉ុណ្ណោះ ។

៦. សម្រាប់បុគ្គលដែលបានព្រគេនចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ រួចហើយ ត្រូវឱ្យចេញភ្លាមៗពីវត្ត អារាម វិហារ សាលាឆាន់ និង កុដិ នីមួយៗ កុំនៅបង្អែរបង្អង់យូរ ដើម្បីចូលរួមកាត់បន្ថយបានជាអតិបរិមាឱកាសនៃការចម្លង វីរុសកូវី៥-១៩ និង ដើម្បីទុកពេល និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លែងឱ្យបុគ្គលដទៃទៀតបានចូលទៅប្រគេនចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃម្តង ។
៧. សូមរក្សាទុកតែព្រះសង្ឃ ដូនជី តាជី និង ពុទ្ធបរិស័ទតែមួយចំនួនណានោះ ដោយផ្អែកលើគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើង ទៅ សម្រាប់សូត្រព្រះធម៌ វេរចង្ហាន់ បង្សកូល និង ឧទិស្វកុសលជូនដល់ មាតា បិតា អាតិការ និង បុព្វការីជន ដែលបានធ្វើ មរណភាពទៅហើយនោះជាកិច្ចបញ្ចប់ពិធីបុណ្យ ។

៨. ត្រូវរៀបចំចង្ហាន់ សម្រាប់ព្រះសង្ឃម្នាក់ៗដាច់ពីគ្នា ចៀសវាងការឆាន់រួមគ្នា និង រក្សាគម្លាតសុវត្ថិភាពពីព្រះសង្ឃម្នាក់ទៅម្នាក់ មួយម៉ែត្រកន្លះ (១.៥ម៉ែត្រ)។

៩. ចំពោះដូនជី តាជី និង ពុទ្ធបរិស័ទតែមួយចំនួនដែលពិសារអាហារនៅក្នុងវត្តបន្ទាប់ពីសូត្រព្រះធម៌ វេរចង្ហាន់ បង្សកូល និង ឧទិស្វកុសលជូនដល់ មាតា បិតា អាតិការ និងបុព្វការីជន ដែលបានធ្វើមរណភាពទៅហើយនោះជាកិច្ចបញ្ចប់ពិធីបុណ្យ ហើយនោះ ត្រូវរៀបចំបរិភោគដាច់ដោយឡែកៗពីគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនិងការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ មួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ។

១០. ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណីគ្រុនក្តៅ ឬ គ្រុនផ្តាសាយដែលកើតមានជាក្រុម ។

១១. អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តន៍ឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ និង ការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ចៀសវាង ការពុលចំណីអាហារ ឬ ជំងឺបណ្តាលមកពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែន សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្តន៍វិធានការការពារខ្លួន ស្របតាមរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រកាន់យកនូវការអនុវត្តន៍វិធីការពារខ្លួន គឺ ៣ ការពារ និង ៣ កុំ ៕ប្រភពពី Popular Magazine

សូមអានសេចក្ដីណែនាំរបស់ក្រសួងនៅខាងក្រោម ៖

Related posts

Leave a Comment