ជួយត្រេកអរផង បានទៅជួបក្រុមគ្រួសារវិញហើយ!! តារាចម្រៀង លោកណុប បាយ៉ារិទ្ធ អរខ្លាំងណាស់ ដែលបានជាសះស្បើយពីជំងឺ…

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានប្រកាសដំណឹងល្អ ដោយលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នេះ បន្ទាប់ពីលទ្ធផលតេស្តរកវីរុសកូវីដ-១៩ បង្ហាញថាអវិជ្ជមាន ២ ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈបានជាសះស្បើយត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះបន្ត ណុប បាយ៉ារិទ្ធ រំភើបរីករាយយ៉ាងខ្លាំង ហើយលោកក៏បានសរសេរសារថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យ អានហើយរំភើបចិត្តជំនួស ដែលសារនោះមានអត្ថន័យដូចតទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke Hotel ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឱ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និង មណ្ឌលសុខភាពនានា និងបុគ្គលិកស័្មគ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និង ចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។
សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ» ៕ប្រភពពី Popular Magazine

Related posts

Leave a Comment