ក្រោយភ្ជាប់ពាក្យជាមួយលោក Khim Han ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅនេះ ម្សិលមិញនេះ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ តារាចម្រៀង ពេជ្រ សូលីកា បានទទួលសមាជិកថ្មីហើយ គឺសម្រាលបានកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់។
កូនប្រុសតារាចម្រៀងរូបនេះមាន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី ព្រឹក ភេទប្រុស មានទម្ងន់ ២,៩ គីឡូ។ មតិភាគច្រើន ថាកូនប្រុសតារាចម្រៀង ដែលទើបកើតនេះ មានមុខមាត់គួរឲ្យស្រឡាញ់ និងដូចប៉ាៗរបស់គេខ្លាំងណាស់។
ក្នុងនោះផងដែរ ម្សិលមិញនេះ ពេជ្រ សូលីកា ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ឈឺពោះ 24 ម៉ោង មិននឹកស្មានថា ខ្លួនឯងអាចនឹងធ្វើបានដល់ចំណុចនេះ អ្វីក៏ដោយបើយើងតាំងចិត្ត យើងក៏នឹងអាចធ្វើបានដូចគ្នា Everything for Aari Wednesday”៕