ចូលរួមត្រេកអរផង! កូនស្រីរបស់លោក ហួរ ឡាវី ប្អូនស្រី វី ឌីណែត បានជាសះស្បើយពីកូវីដ ម្នាក់ទៀតហើយ

បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ ច្រើនថ្ងៃ ស្រាប់តែនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នេះ តារាចម្រៀង វី ឌីណែត បានប្រកាសដំណឹងដ៏គួរឱ្យអបអរមួយ គឺប្អូនស្រីរបស់នាង បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វី ឌីណែត បានបង្ហោះសាររៀបរាប់ទាំងរំភើបថា «Congratulations ប្អូនស្រីខ្ញុំ គាត់បានទៅផ្ទះហើយ គាត់រង់ចាំថ្ងៃនេះយូរហើយ គាត់សម្រាកព្យាបាលនៅពេទ្យតែម្នាក់ឯងយូរហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លូវគាត់ជាបានទៅផ្ទះហើយ ខំប្រឹងឡើង» ។
កន្លងមកគ្រួសារតារាចម្រៀង វី ឌីណែត ធ្លាប់ត្រូវបានមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការអាណិតអាសូរដល់នាង និង គ្រួសារជាពន់ពេក បន្ទាប់ពីម្ដាយនាងបានស្លាប់ដោយសារជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនាង និង បងប្អូនស្រី ក៏ត្រូវឆ្លងជំងឺមួយនេះទៀត ។ តែយ៉ាងណាក្រោយពីមានទុក្ខជាបន្តបន្ទាប់ ពេលនេះគ្រួសារតារាចម្រៀងរូបនេះទាំងមូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ហាក់ធូរស្រាលបន្តិចម្ដងៗ ក្រោយនាង និង ប្អូនស្រីបានជាសះស្បើយ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment