សូមបញ្ចាក់សម្រាបតែអ្នកបានចាក់វ៉ាក់សាំង ២ លើកតែប៉ុន្នោះ!! ថៃប្រកាសឱ្យទេចរអន្តរជាតិអាចចូលកម្សាន្តតំបន់ទេសចរណ៍ទាំងនេះបាន

កាលពីពេលថ្មីៗនេះប្រទេសថៃប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរណ៍ចូលមកលេងតំបន់មួយចំនួនក្នុងប្រទេសខ្លួនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគ្រាន់តែមានសំបុត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវី ដ-១ ៩ លើកទីពីរតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ បើតាមការបញ្ចាក់ពី Pipat Ratchakitprakarn ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង កីឡាបានបង្ហាញថា ក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវី ដ-១ ៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានអនុម័តឱ្យទទួលភ្ញៀវទេសចរណ៍បរទេសចូលមកទេសចរណ៍ក្នុងប្រទេសថៃបាន ដែលគ្រាន់តែចាក់វាក់សាំងកូវីដ-១៩ គ្រប់ ២ ដូស ត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃបានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១ ដែលអាចមកកម្សាន្តតំបន់ទេសចរណ៍ដូចជា Phuket, krabi, Phang nga, Samui, Pattaya និង chhiang Mai

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគ្រាន់តែគោរពគោលការណ៍របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដាក់ឱ្យតែប៉ុណ្ណោះ ហើយគោលការណ៍នោះមាន ៣ ចំណុច ដើម្បីឱ្យភ្ញៀវទេសចរណ៍ដែលចូលមកកម្សាន្តក្នុងប្រទេសថៃត្រូវតែអនុវត្តដូចជា ៖

១-ដោយត្រីមាសទី ២ ពីខែមេសា ដល់ខែមិថុនា ក្នុងកំឡុង ២ ខែនេះ ភ្ញៀវទេសចរណ៍ដែលចូលមកកម្សាន្តត្រូវចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ៧ ថ្ងៃ សម្រាប់អ្នកមកកម្សាន្តតំបន់ទេសចរណ៍ទាំងនេះមានដូចជា Phuket , krabi, Phang nga , Samui, Pattaya និង chhiang Mai ។

២-ចំណែកឯត្រីមាសទី ៣ ចំពោះខែកក្កដា-កញ្ញា ឆ្នាំ ២០២១ ជនបរទេសដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញចំនួន ២ ដូស អាចចូលប្រទេសថៃក្នុងខេត្ត Phuket បានដោយមិនចាំបាច់ឃុំខ្លួន ប៉ុន្តែក្រោយពេលទៅកម្សាន្តនៅ Phuket បាន ៧ ថ្ងៃរួចហើយ ភ្ញៀវទេសចរណ៍ចង់ទៅកម្សាន្តកន្លែងដទៃទៀតគឺតម្រូវឱ្យធ្វើចត្តាឡីស័ក ៧ ថ្ងៃ ។

៣-រីឯត្រីមាសទី ៤ ពីខែតុលា-ធ្នូ ឆ្នាំ ២០២១ នឹងមានការពង្រីកតំបន់ទេសចរណ៍សាកល្បង បើកឱ្យភ្ញៀវទេសចរណ៍ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលតំបន់ទាំងនោះរួមមាន krabi, Phang nga , Samui, Pattaya និង chhiang Mai ដែលគោលការណ៍ក្នុងត្រីមាសទី ៤ នេះនឹងបើកឱ្យមានភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទេសចរណ៍នៅខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment