ខំប្រឹងទាំងកំលាំងទាំងកាយកំលាំងចិត្ត អស់រយះពេលជាង ៤០ ឆ្នាំ ដើម្បីចិញ្ចិមក្មេងកំព្រាចំនួន ៨៧នាក់ ទីបំផុតលទ្ធផល…

បរទេស៖ អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ទាំងកំលាំងកាយនិងកំលាំងចិត្ត អ្នកស្រី Mai Qiongfang មកពីតំបន់គ័ងស៊ី ប្រទេសចិន បានជួយឧបត្ថម្ភកុមារចំនួន ៨៧នាក់ មកពីសង្កាត់ក្រីក្រនានាដោយខ្លួនឯង។ អរគុណដល់គាត់ដែលក្មេងកំព្រាចំនួន ២០នាក់ក្នុងចំណោម ៨៧នាក់ បានទៅរៀននៅសាកលវិទ្យាល័យ ហើយពួកគេខ្លះកំពុងសិក្សានៅសាកលវិទ្យាល័យកំពូលៗ ដូចជាសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យ Tsinghua ថែមទៀត។
គាត់បានចាប់ផ្តើមមើលថែក្មេងៗតាំងពីឆ្នាំ ១៩៧៩ ពេលដែលអ្នកស្រីមានអាយុ ១៩ឆ្នាំ កំពុងប្រកបការងារជាជាងបច្ចេកទេស នៅមន្ទីរពេទ្យប្រជាជននៃទីក្រុង Baise ហើយពេលនោះគាត់ក៏បានឃើញក្មេងប្រុសម្នាក់ មិនអាចទៅរៀនបន្តបាន ដោយសារតែជីដូនរបស់គេធ្លាក់ខ្លួនឈឺ។ ក្មេងប្រុសនេះត្រូវបានគេដឹងថា កំពុងរៀននៅអនុវិទ្យាល័យមួយ នៅទីក្រុងគុយលីន ប៉ុន្តែរូបគេស្ទើរតែគ្មានលុយ ដើម្បីបង់ថ្លៃមន្ទីរពេទ្យឲ្យជីដូន ដោយទុកប្រាក់សម្រាប់តែបង់ថ្លៃសំបុត្ររថភ្លើងទៅផ្ទះវិញប៉ុណ្ណោះ។
ក្រោយមក អ្នកស្រី Mai សម្រេចចិត្តជួយក្មេងប្រុសនោះ ដើម្បីឱ្យគេអាចទៅសាលារៀនបានវិញ។ ប៉ុន្មានឆ្នាំក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក ក្នុងឆ្នាំ១៩៨៣ គាត់បានជួបស្ត្រីម្នាក់ទៀត មកពីតំបន់ធានលីន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងដែលគាត់កំពុងធ្វើការ។ Mai សម្រេចចិត្តផ្តល់ជំនួយដល់ស្ត្រីនោះ បន្ទាប់ពីគាត់បានដឹងថាស្ត្រីនោះ គ្មាននរណាម្នាក់មើលថែ និងជួយនៅមន្ទីរពេទ្យ។
គាត់ក៏បានទៅសួរសុខទុក្ខស្ត្រីនោះនៅផ្ទះ បន្ទាប់ពីគាត់បានចេញពីមន្ទីរពេទ្យ។ ទីនោះហើយ ជាពេលដែលគាត់បានរកឃើញថា ពលរដ្ឋជាអ្នកជិតខាងស្ត្រីនោះ បានខ្វះខាតអាហារ និងសំលៀកបំពាក់យ៉ាងច្រើន។ បន្ទាប់មក Mai បានត្រឡប់ទៅខេត្តគ័ងស៊ីវិញ ដើម្បីប្រមូលខោអាវជជុះ និងអាហារក្រៀមខ្លះៗ ដើម្បីនាំទៅឲ្យអ្នកជិតខាងទាំងនោះ។ ចាប់តាំងពីបានជួបរឿងរ៉ាវខាងលើទាំងពីរមក អ្នកស្រីប្ដេជ្ញាចិត្តជួយក្មេងៗគ្មានទីពឹងឲ្យអស់ពីលទ្ធភាពខ្លួនមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបានជួយដល់ជនក្រីក្រ និងសិស្សក្រីក្រ ដែលពួកគេភាគច្រើនជាក្មេងកំព្រា ដែលមិនមានលទ្ធភាពទៅសាលារៀន។ អ្នកស្រីក៏មានកូនប្រុសបង្កើតម្នាក់ដែរ។ រហូតមកដល់សព្វថ្ងៃនេះ យ៉ាងហោចណាស់មានកុមារចំនួន ៨៧នាក់ ដែលត្រូវបានផ្គត់ផ្គង់ដោយអ្នកស្រី។ គាត់មិនត្រឹមតែបានឧបត្ថម្ភពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនទៅសាលារៀនទៀតផង។
អ្នកស្រីក៏នឹងនាំក្មេងកំព្រាដែលមិនមានកន្លែងស្នាក់អាស្រ័យ ទៅនៅផ្ទះរបស់គាត់ថែមទៀតផង។ ក្មេង២នាក់ អាចដេកនៅលើឥដ្ឋនៃបន្ទប់ទទួលភ្ញៀវរបស់គាត់ និងពីរនាក់ទៀតនៅលើសាឡុង។ គាត់តែងតែមានគ្រែ ពូក ភួយ កៅអី បន្ថែមរហូត និងរបស់ចាំបាច់ផ្សេងៗទៀតនៅក្នុងផ្ទះ។ នៅពេលមួយមានកុមារ ១៤នាក់ រស់នៅក្រោមដំបូលផ្ទះតែមួយ ពួកគេចាំបាច់ត្រូវប្រើអង្ករអស់ ៩០គីឡូក្រាមក្នុងរយៈពេល ៧ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណចំពោះការជួយទំនុកបម្រុង អ្វីដែលរំភើបសប្បាយរីករាយ គឺស្ទើរតែគ្រប់កុមារ ពួកគេបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងចេញធ្វើការ ឬបន្តការសិក្សានៅបរទេសថែមទៀត។ ១១នាក់ ក្នុងចំណោមពួកគេ ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua ក្នុងនោះ ៩ នាក់ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៉េកាំង រីឯអ្នកដែលនៅសល់បានចាប់ផ្តើមចេញធ្វើការ។
ទោះជាមានប្រវត្តិក្រខ្សត់យ៉ាងណា ក៏អ្នកស្រីនៅតែបន្តនាំជំនួយ និងស្បៀងអាហារដល់អ្នកដែលខ្វះខាត។ នៅពេលគេសួរថា តើអ្វីជំរុញទឹកចិត្តគាត់ឱ្យជួយអ្នកដទៃដែលខ្វះខាត គាត់បាននិយាយថា គាត់សប្បាយចិត្តបំផុត នៅពេលដែលមនុស្សដែលគាត់ជួយ ប្រាប់ថាសម្លៀកបំពាក់ដែលបានផ្តល់ឱ្យពួកគេ ធ្វើឱ្យពួកគេកក់ក្តៅ ហើយអាហារធ្វើឱ្យ ពួកគេឆ្អែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះក្តីសង្ឃឹមតែមួយគត់របស់ Mai គឺកុមារទាំងអស់ដែលគាត់បានមើលថែ ទទួលបានជោគជ័យនៅក្នុងជីវិតរបស់ពួកគេ។ Mai បាននិយាយថា «ខ្ញុំមិនអាចបង្រៀនចំណេះដឹងដល់ក្មេងៗបានទេ ខ្ញុំគ្រាន់តែអាចបង្រៀនពួកគេឱ្យក្លាយជាមនុស្សល្អ ហើយមានចំណេះដឹងម្នាក់»។ ទាំងនេះហើយជាក្ដីស្រមៃ និងបំណងប្រាថ្នាដ៏ធំដែលអ្នកស្រីចង់ឃើញ៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment