ព្រោះមូលហេតុមួយនេះ!! លោក ហួរ ឡាវី នៅបន្តឃុំខ្លួន ទោះអជ្ញាធរបញ្ចប់ការធ្វើចត្តាឡីស័ក

ជាដំណឹងដែលគួរឱ្យរីករាយដែលពេលនេះអជ្ញាធរបានបញ្ចប់ការធ្វើចត្តាឡីស័កចំពោះតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលជាឪពុករបស់ វី ឌីណែត ហើយ ប៉ុន្តែយ៉ាងណាលោក ហួរ ឡាវី នៅតែបន្តឃុំខ្លួនបន្ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាបន្ទាប់ពីកូនស្រី និង ភរិយាមានវិជ្ជមានកូវី ដ-១ ៩ លោក ហួរ ឡាវី នៅតែមានសុខភាពរមាំទាំល្អ ជាពិសេសលោកមិនមានលទ្ធផលវិជ្ជមានឡើយ ប៉ុន្តែយ៉ាងណាកន្លងមកលោកត្រូវធ្វើចត្តាឡីស័កនៅផ្ទះជាច្រើនថ្ងៃ ហើយរហូតមកដល់ពេលនេះលោក៏បានធ្វើតេស្តសំណាកអវិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ្ជមានដល់ទៅ ៣ ដងហើយ ។ នៅថ្ងៃទី ៣១ ម្សិលមិញនេះកូនស្រីរបស់លោក ហួរ ឡាវី ដែលជាបងស្រីរបស់តារាចម្រៀង វី ឌីណែត បានបញ្ជាក់ថា ពេលនេះលោកប៉ា ហួរ ឡាវី មានសុវត្ថិភាពហើយក៏បានធ្វើការបញ្ចប់ចត្តាឡីស័កដែរ ប៉ុន្តែដើម្បីឱ្យកាន់តែច្បាស់ និង ជាក់លាក់ចំពោះលទ្ធផលលោក ហួរ ឡាវី នៅបន្តឃុំខ្លួនចំនួន ១០ ថ្ងៃបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វី លីដា បានបង្ហោះសារថា «ម្សិលមិញលោកអភិបាលខណ្ឌកំបូលបានរៀបចំក្រុមការងារធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះប៉ាហើយហើយ ។ ថ្ងៃនេះលោកក៏បានចេញលិខិតបើកដំណើរការផ្ទះ បញ្ចប់ការធ្វើចត្តាឡីស័កផ្ទះប៉ាបន្ទាប់ពីប៉ា និង អ្នកផ្ទះទទួលលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តលើកទី ៣ ក្នុងរយ:ពេល ២០ ថ្ងៃមកហើយ ប៉ុន្តែប៉ាបានប្រាប់ថា ប៉ានៅតែបន្តស្នាក់នៅក្នុងផ្ទះ នឹងតាមដានសុខភាពខ្លួនឯងរហូតគ្រប់ ៣០ ថ្ងៃ ដើម្បីបញ្ជាក់ច្បាស់ថាប៉ា និង អ្នកផ្ទះពិតជាមានសុវត្ថិភាព មិនមានមេរោគដ៏សាហាវមួយនោះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការលើកឡើងរបស់បងស្រី វី ឌីណែត បានធ្វើឱ្យមហាជនជាពិសេសមិត្តភក្តិនៅក្នុងសិល្បៈបានចូលរួមរីករាយនឹងជូនពរឱ្យលោក ហួរ ឡាវី ក៏ដូចជាសមាជិកនៅក្នុងគ្រួសារជៀសផុតពីជំងឺរាតត្បាតដ៏សាហាវមួយនេះ ៕ប្រភពពី Popular Magazine

Related posts

Leave a Comment