ពុទ្ធោអើយ!ឪពុកទើបស្លា ប់ គ្រួសារទើបលែងលះគ្នា សល់កូនតែម្នាក់ជាកម្លាំងចិត្តបែរលាជារៀងរហូតទៀត

គួរអោយសង្វែកណាស់!!ក្មេងប្រុសអាយុជាង៣ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដែក បើកថយក្រោយចេញពីឃ្លាំងមិនប្រយ័ត្ន កិ នបណ្ដាលឲ្យស្លា ប់ នៅពេលរត់លេងក្រោយរថយន្តបង្កការភ្ញាក់ផ្អើលជាខ្លាំង។ ហេតុការណ៍ដ៏ រ ន្ធ ត់នេះបានកើតឡើង កាលពីវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងសប្បកម្មមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះឈ្មោះ រ៉េត សុពេជ្របញ្ញា ភេទប្រុស អាយុ៣ឆ្នាំ២ខែ ម្តាយឈ្មោះ ពៅ រតនា មុខរបរជាគណនេយ្យនៅឃ្លាំងកើតហេតុ ស្នាក់នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសតូចរូបនោះ កំពុងលេងនៅខាងមុខឃ្លាំង និងខាងក្រោយរថយន្តហ៊ីយាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-1524

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកមានបុរសម្នាក់ជាកម្មករធ្វើការទីនោះ បានឡើងបើករថយន្ត ថយក្រោយចេញពីឃ្លាំង ដោយមិនបានមើល ក៏កិ នបណ្តាលឲ្យស្លា ប់ភ្លាមៗតែម្តង។
តាមប្រភពពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា ខ្លួនមានកូនតែម្នាក់ រាល់ថ្ងៃពេលមកធ្វើការ កូនតែងផ្ញើរម្តាយឲ្យជួយមើល តែនៅថ្ងៃកើតហេតុដោយសារតែម្តាយគាត់មិនសូវស្រួលខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបយកកូនមកកន្លែងធ្វើការជាមួយ។
ក្រោយកើតហេតុ ភ្លាមៗ អ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងជាក់ស្តែង និងធ្វើកំណត់ហេតុ ប្រគល់ស. ពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯជនបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឃា.ាត់ខ្លួនយកដាក់ទោសតាមច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯរឿងមួយទៀតដែលកាន់តែធ្វើឲ្យមហាជនខ្លោចចិត្តអាណិតនារីជាម្ដាយក្មេងរងគ្រោះទៀតនោះគឺ ឪពុកទើបស្លា ប់ គ្រួសារទើបលែងលះ ផ្ទួនៗ ហើយកូនតែមួយជាកំលាំងចិត្ត មួយប៉ព្រិចភ្នែក បាត់អស់គ្រប់យ៉ាង នេះតាមការដោយដឹងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Monyneath Mean ដែលត្រូវជាមិត្តភក្តិនារីជាម្ដាយក្មេងប្រុស៕ប្រភពពីភូមិរ៉ារាត្រី

Related posts

Leave a Comment