អស្ចារ្យណាស់! ព្រលានយន្តហោះថ្មីខេត្តកោះកុង នឹងដាក់ដំណើរនៅខែមិថុនាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរប្រតិបត្តិការហោះហើរនាខែមិថុនាខាងមុខនេះហើយ បន្ទាប់ពីកំពុងធ្វើតេស្ដសម្ភារៈ និងឧបករណ៍ផ្សេងៗ ដើម្បីធានាថានឹងដំណើរការដោយល្អប្រសើរនិងដោយរលូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២០កន្លងមក បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងដំណើរការស្នើសុំវិញ្ញាបនបត្រពីក្រសួង ដើម្បីបើកប្រតិបត្តិការឱ្យយន្តហោះអាចចុះចតបាន។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរគឺជាអាកាសយានដ្ឋានអន្តរជាតិទី៤របស់កម្ពុជាបន្ទាប់ពី ព្រលាននៅភ្នំពេញ, កងកេង (ព្រះសីហនុ) និងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលត្រូវការពេលវេលារយៈពេល៦ខែ ដើម្បីធានាថាក្រុមហ៊ុនបានធ្វើតេស្តសម្ភារៈ និងឧបករណ៍បានរលូន និងគ្មានបញ្ហា ទើបចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនដាក់ដំណើរការនូវព្រលានយន្តហោះអន្តរជាតិថ្មី។ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកោះកុង ដែលជាខេត្តមានសក្ដានុពល ទាំងធម្មជាតិ ទេសភាព និងជាប់មាត់សមុទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានតម្លៃសរុបប្រមាណ ៣៥០លានដុល្លារ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ៕ប្រភពពី ភូមិរ៉ារាត្រី

Related posts

Leave a Comment