ប្រកាស់បន្ទាន់! ប្រកាសមុនគេបិទខ្ទប់តំបន់ទំនប់រលក ចាប់ពីព្រឹក ១ មេសានេះ ខេត្តព្រះសីហនុ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ នេះ ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ចំពោះទីតាំងមួយផ្នែក នៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ចាប់ពីក្រុមទី ៦ ដល់ក្រុមទី ១១ ពីក្រុមទី ១៦ ដល់ក្រុមទី ២៤ និង ក្រុមទី ៣២) ស្ថិតនៅក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទខ្ទប់នេះ គឺយោងទៅតាមលទ្ធផលតេស្តវត្ថុសំណាក ដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវី ដ-១ ៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី ដ-១ ៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់ទំនប់រលក មួយផ្នែកពាក់ព័ន្ធខាងលើជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថ ទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា តាមរយៈលិខិតប្រកាសបិទខ្ទប់នេះ គឺយោងទៅតាម ៖

១. អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

២. អនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងរាលដាលនៃជំងឺកូវី​ដ-១​៩ និង ជំងឺឆ្លងកាចសា​​ ហា វ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ ៕ប្រភពពីPopular Magazine

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment