ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិបាសាក់ (ច្បារអំពៅ) បានចុះ នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ
យកអ្នកវិជ្ជមានកូវី ដ-១ ៩ នៅទីតាំងចាស់ដែលធ្លាប់ឆ្លង ចំណុចផ្ទះលេខ 2C ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកដែលក្រុមគ្រូពេទ្យចុះយកនៅយប់នេះ មាន ០៣ នាក់គឺ ៖
១. ភេទ ស្រី អាយុ ២៨ ឆ្នាំ
២. ភេទ ប្រុស អាយុ ២១ ឆ្នាំ
៣. ភេទ ប្រុស អាយុ ២៣ ឆ្នាំ
បច្ចុប្បន្នអ្នកជំងឺទាំង ០៣ នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែស្ថិតក្នុងខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជុំវិញទីតាំងខាងលើនេះ គឺមានការឆ្លងបន្តគ្នា ០៦ នាក់ហើយ
ចំណោមសមាជិកគ្រួសារ ០៧ នាក់ នៅសល់តែម្នាក់ទៀត មិនទាន់ដឹងលទ្ធផល ។ អ្នកដែលមិនទាន់ដឹងលទ្ធផលនោះ ភេទស្រី អាយុ ២៣ ឆ្នាំ ស្នាក់ក្នុងផ្ទះខាងលើ ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះជាបន្ត ៕ប្រភពពី Popular Magazine