សូមជ្រាប ឆ្នាំនេះ ចូលឆ្នាំនៅតាមផ្ទះជុំគ្រួសារ! ចៀសវាងធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តបើមិនចាំបាច់

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃវីរុសកូវី ដ-១ ៩ នៅក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រារព្ធធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ។
ក្នុងសារាចរនោះដែរ រាជរដ្ឋាភិបាល បានធ្វើការស្នើឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និង ធានាសន្ដិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យបានម៉ត់ចត់ ក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និង ការធ្វើដំណើរកាត់រាជធានី-ខេត្ត ។
ព្រមគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានប្រកាសប្រាប់សាធារណជនទាំងអស់ឱ្យចូលរួមអនុវត្តវិធានការមួយចំនួនជាចាំបាច់ ដោយសូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួនក្នុងថ្ងៃបុណ្យចូលឆ្នាំ ប៉ុន្តែត្រូវចៀសវៀងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និង ចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត ៕ប្រភពពី Popular Magazine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានលិខិតប្រកាសលម្អិតខាងក្រោម៖

Related posts

Leave a Comment