អនុសេនីយ៏ទោ ហ៊ុន ឈុនណាន គឺជាកូនខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពី វិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង ទីក្រុងរៀសាញ់ សហព័ន្ធរុស្សុី។
ជាប្រធានក្រុមគំរូ ដែលដឹកនាំក្រុមបានយ៉ាងល្អ អំឡុងពេលចូលរួមប្រកួតកីឡាយោធាអន្តរជាតិ ឆ្នាំ២០១៩នៅសហព័ន្ធរុស្ស៊ី ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម១០ប្រទេសដែលចូលរួមប្រកួត ទទួលបានមេដាយកិត្តិយស និងប័ណ្ណសរសើរចំនួន០៣ ពីក្រសួងការពារជាតិរុស្ស៊ី។ ជាប្រធានក្រុមដែលតែងតែទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំសាលា ទាំងការសិក្សារៀនសូត្រ និងការគោរពវិន័យបានយ៉ាងល្អ៕