កាលពីថ្មីៗនេះប្រទេសថៃបានប្រកាសផ្តល់អាហាររូបករណ៍ដល់សិស្សជិតប្រមាណជា ១.១៧ លាននាក់ ដើម្បីជាការសម្រួលដល់កាសិក្សា នាសម័យកាលថ្មីនេះ ។
បើតាមការបញ្ជាក់ពីលោក Dr. Rachada thanadirek អ្នកនាំពាក្យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ប្រទេសថៃនឹងផ្តល់ជូនអាហាររូបករណ៍ដល់សិស្សសាលាជា
ង ១ លាននាក់ ចំពោះសិស្សបឋមរហូតទៅដល់ថ្នាក់ទី ៩ ដោយក្នុងនោះនឹងផ្តល់ជូនលុយដល់សិស្សសម្រាប់សម្រួលដល់ការសិក្សាម្នាក់ៗទទួលបាន ១០០ ដុល្លារ ក្នុងមួយឆ្នាំ ។ ក្នុងនោះដែរលោកបានបញ្ជាក់បន្ថែមទៀតថា
អាហាររូបករណ៍មួយនេះគឺផ្តល់ជូនសម្រាប់តែសិស្សដែលមានជីវភាពខ្វះខាត និង សិស្សពិការភាពតែប៉ុណ្ណោះ ។
យ៉ាងណាមិញសម្រាប់ការផ្តល់ជូនអាហាររូបករណ៍អ្នកដែរ ខាងនាយកសាលានឹងបញ្ជូនលោកគ្រូអ្នកគ្រូមួយចំនួនចុះទៅមើលទីតាំង ឬ ផ្ទះលំនៅរបស់សិស្សសាលាដែលទទួលបានអាហាររូបករណ៍ផ្ទាល់ផងដែរ ៕ប្រភពពី Popular Magazine