កូនសិស្សជាប់សោរក្នុងសាលា យំតោងរបងហើ. មភ្នែក មូសចុចពេញខ្លួន ទម្រាំមានអ្នកជួយ

បរទេស៖ គ្រូបង្រៀនម្នាក់បានចា ក់ សោរភ្លេចក្មេងតូចម្នាក់នៅក្នុងសាលា តែក្រោយមកអស់ជាច្រើនម៉ោងទើបមានអ្នកឃើញ និងជួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះលើបណ្ដាញអ៊ីនធឺណិតថា៖ «ក្មេងម្នាក់ ត្រូវគេ ចា ក់ សោរទុកចោលនៅក្នុងសាលារៀន។ រូបគេបានយំរហូតហើ. ម ភ្នែក ហើយមូសខាំគ្រប់ទីកន្លែង» បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង លើបណ្ដាញសង្គម។
ក្រោយឃើញរឿងបែបនេះ ក្រុមការងារសារព័ត៌មាន បានចុះទៅដល់ទីតាំងសាលារៀន ដែលមានទីតាំងនៅខេត្តឈុនបុរី ប្រទេសថៃ។ ក្រុមអ្នកសារព័ត៌មាននេះ បានជួបលោក Kittisak អាយុ ៣៦ ឆ្នាំ ជាបុរសដែលឡើងលើរបងសាលា ហើយនាំក្មេងប្រុសនោះចេញ។ លោក Kittisak បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងប្រហែល ៦៖៣០នាទីល្ងាច កាលពីពេលកន្លងទៅថ្មីៗ។
អ្នកលក់ចំណីអាហារម្នាក់ បានមករកគាត់ដោយនិយាយប្រាប់ថា មានក្មេងម្នាក់បានជាប់នៅខាងក្នុងសាលារៀនឈរកណ្ដាលភ្លៀង។ គាត់មើលទៅ ឃើញសិស្សកំពុងកាន់របងយំ។ ពេលទៅដល់កន្លែងកើតហេតុ ជួបកូនសិស្សខាងលើ លោក Kittisak បានកត់សម្គាល់ឃើញថា ក្មេងប្រុសនេះត្រូវមូស ខាំពេញទាំងរាងកាយយ៉ាងគួរឲ្យអាណិតអាសូរជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានផ្លោះរបងទៅជួយក្មេងប្រុសភ្លាមៗ ក្រោយមក ពួកគេអង្គុយជាមួយគ្នានៅក្នុងហាងក្បែរនោះ ហើយញ៉ាំអាហារ។ ក្មេងប្រុសហាក់ដូចជាឃ្លាន បន្ទាប់មកទើបម្តាយគេបានមកយក។ លោក Kanchana ដែលជានាយកសាលាបានចេញមុខបញ្ជាក់ថា ក្មេងប្រុសនេះបានដេកលង់លក់នៅសាលារៀនតែម្នាក់ឯង នៅខាងក្នុងទោងយោលរាងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្សនេះតែងតែទៅផ្ទះយឺត ខណៈដែលម្តាយគេបញ្ចប់ការងារនៅម៉ោង ៨ រៀងរាល់យប់។ ជាធម្មតា អ្នកម្ដាយដដែលនេះ តែងតែប្រាប់កូនប្រុសច្បងឱ្យទៅយកប្អូនប្រុស ប៉ុន្តែកូនប្រុសច្បងម្នាក់នោះ បានទៅលេងបាល់ទាត់ជាមួយមិត្តភ័ក្ដិ មិនបានចាំយកប្អូនពីចេញសាលានោះទេ នាថ្ងៃកើតហេតុខាងលើ។
នៅម៉ោង ១៧៖៣០ អ្នកគ្រូបានពិនិត្យជុំវិញសាលារៀន ដើម្បីមើលថា តើមាននរណាម្នាក់នៅទីនោះដែរឬទេ តែពុំឃើញមានទើបអ្នកគ្រូគិតថា ក្មេងប្រុសតូច ប្រហែលត្រូវបងប្រុសយកទៅហើយ ទើបគាត់ចាក់សោររួចទៅផ្ទះតែម្តង។ គាត់បានទៅផ្ទះ ពេលក្មេងប្រុសនោះ កំពុងដេកនៅខាងក្នុងទោងយោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្តាយបានមកចូលរួមប្រជុំនៅថ្ងៃបន្ទាប់ ហើយបញ្ហាត្រូវបានដោះស្រាយចប់រួចរាល់។ លោក Kanchana សារភាពថា វាជាកំហុសរបស់គ្រូផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសុំទោសដល់ឪពុកម្តាយទាំងអស់ ហើយបានសន្យាថា នឹងមិនមានឧប្បត្តិហេតុដូចនេះ កើតឡើងម្តងទៀតឡើយ៕ប្រភពពីភូមិរាត្រី

Related posts

Leave a Comment