ចំណាយពេល ៤០ឆ្នាំ ជីកស្រះចំនួន១៦ ទុកឲ្យសត្វព្រៃ និងអ្នកភូមិប្រើប្រាស់ ពេលនេះជួបរឿងល្អ

បរទេស៖ មនុស្សគ្រប់គ្នាតែងមានសេចក្តីប្រាថ្នារៀងៗខ្លួន ហើយពួកគេមានសុភមង្គល និងមានក្តីសុខខ្លាំងណាស់ បន្ទាប់ពីសម្រេចបាននូវអ្វីពួកគេចង់បាន។ ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែលទទួលបាននូវសុភមង្គលពិតប្រាកដ ខណៈពួកគេធ្វើឲ្យអ្នកដទៃមានស្នាមញញឹម។
មនុស្សម្នាក់ក្នុងចំណោមពួកគេ គឺលោកតា Kalmane Kamegowda ជាអ្នកគង្វាលចៀមអាយុ ៧២ឆ្នាំ រស់នៅក្នុងភូមិមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាបានក្លាយជាមនុស្សម្នាក់ល្បីល្បាញ ដោយទទួលបានការទទួលស្គាល់ពីជនរួមជាតិ សូម្បីតែនាយករដ្ឋមន្រ្តី Narendra Modi ក៏ស្គាល់គាត់ដែរ។ លោកតា Kamegowda ជាមនុស្សមិនដែលបានទទួលការអប់រំនៅសាលាបាននិយាយថា៖
«គាត់បានចំណាយប្រាក់ច្រើនជាង ១៣ ០០០ដុល្លារ ពីចំណូលរបស់គាត់ និងកូនប្រុស ជាពិសេសតាមរយៈការលក់សត្វចៀម ដែលគាត់មើលថែអស់ជាច្រើនឆ្នាំ ដើម្បីជីកស្រះចំនួន ១៦ កន្លែង នៅលើភ្នំដ៏ស្រស់ស្អាតមួយ ក្បែរភូមិរបស់គាត់ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រភាគខាងលិចទីក្រុង Bengaluru ប្រទេសឥណ្ឌា។
ស្រះដែលគាត់បានចំណាយប្រាក់ជីករយៈពេលប្រមាណ ៤ទសវត្សរ៍មកនេះ គឺមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតទឹកក្នុងភូមិ។ លោកតាដែលត្រូវបានគេឲ្យឈ្មោះថា “បុរសជីកស្រះ” ឬ “Pond Man” បាននិយាយថា យើងធ្វើតាមលក្ខណៈបច្ចេកទេសបែបធម្មជាតិ ដោយធ្វើឲ្យមានទឹកហូរនៅលើជម្រាល ទៅកាន់ស្រះ ដើម្បីចៀសវាងការរីងស្ងួត សូម្បីតែនៅក្នុងរដូវក្តៅក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បក្សី និងសត្វព្រៃដូចជាខ្លាឃ្មុំ ខ្លារខិន សត្វក្តាន់ និងចចក ប្រើស្រះ ដើម្បីបំពេញការស្រេកឃ្លានរបស់ពួកវា។អភិបាលរដ្ឋ Karnataka បានកោតសរសើរចំពោះស្នាដៃរបស់គាត់កាលពី ២ ឆ្នាំមុន ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពមួយ។ ការទទួលស្គាល់ជាលក្ខណៈជាតិ បានកើតឡើងនៅដើមឆ្នាំនេះ នៅពេលដែលលោកនាយករដ្ឋមន្ត្រី Modi បានសរសើរការងាររបស់លោកតា តាមរយៈការចាក់ផ្សាយតាមវិទ្យុដ៏ពេញនិយម ដោយបានហៅលោកតា Kamegowda ថា «ជាកសិករសាមញ្ញ តែមានបុគ្គលិកលក្ខណៈអស្ចារ្យ»។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «គាត់បានសម្រេចគោលដៅផ្ទាល់ខ្លួន ដែលធ្វើឱ្យអ្នករាល់គ្នាមានក្តីរំភើបចិត្តជាខ្លាំង»។ លោកបានបន្ថែមថា៖ «លោកតា Kamegowda បានជីកស្រះចំនួន ១៦ តាមរយៈការខិតខំប្រឹងប្រែង កើតចេញពីញើសឈាមរបស់លោកអស់រយៈពេលរាប់សិបឆ្នាំ»។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ស្រះដែលគាត់ចំណាយប្រាក់ជីក ប្រហែលជាមិនច្រើនខ្លាំងទេ ប៉ុន្តែការខិតខំរបស់គាត់ គឺពិតជាធំធេងខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន»។
សព្វថ្ងៃតំបន់ទាំងមូលទទួលបានជីវិតថ្មី ដោយសារស្រះទាំងនេះ។ ឥឡូវនេះ ក្រុមការងារសង្គមកំពុងជំរុញឱ្យលោក នាយករដ្ឋមន្ត្រី Modi ផ្តល់ពាន់រង្វាន់ថ្នាក់ជាតិដល់លោកតា Kamegowda ថែមទៀតផងដែរ។ លោកតា Kamegowda មានចៀមរាប់សិបក្បាល នៅក្នុងរោងជិតផ្ទះកូនប្រុសគាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគាត់រីករាយណាស់ក្នុងការចំណាយពេលជាមួយគ្រួសារ។
គាត់រក្សារាល់ឯកសារ និងឃ្លីបវីដេអូ ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់គាត់។ លោកតាមានប្រសាសន៍ថា៖ «អ្នកភូមិភាគច្រើនមានមោទកភាពចំពោះខ្ញុំ ប៉ុន្តែអ្នកខ្លះតែងច្រណែនខ្ញុំ ហើយព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ»។ ខ្ញុំសូមឲ្យប្រជាជនកុំបំពុលស្រះ ដោយបោកសម្លៀកបំពាក់ក្នុងស្រះ ហើយការរឹតត្បិតបែបនេះ គឺដើម្បីប្រាស់បានយូរអង្វែង និងទុកសម្រាប់សត្វព្រៃ៕ប្រភពពីភូមិរាត្រី

Related posts

Leave a Comment