មកអានសំនេររបស់នាក់នាង សួស វីហ្សា ទាំងអស់គ្នា! ក្រោយពីបានព្យាបាលអស់រយះពេល ៨ ថ្ងៃ សួស វីហ្សា រៀបរាប់ពីស្ថានភាពសុខភាពទាំងអស់បែបនេះ…

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ព្រោះលទ្ធផលសំណាកតេស្តលើកទី ៣ របស់នាងមានវិជ្ជមានកូវីដ-១៩ ។
គិតចាប់ពីថ្ងៃរកឃើញវិជ្ជមានកូវីដ-១៩ មកដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលប្រមាណជា ៨

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃហើយអ្នកនាង សួស វីហ្សា បាន និង កំពុងសម្រាកព្យាបាលនៅ The Great Duke ហើយនៅថ្ងៃនេះ តារាចម្រៀងស្រីខាងលើក៏បានបង្ហោះសារលើគណនីហ្វេសប៊ុកបង្ហាញពីអាការសុខភាពរបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះ អ្នកនាង សួស វីហ្សា បានឱ្យដឹងថា នាងមានសុខភាពល្អប្រសើរវិញបានច្រើនហើយ ពោលគឺសុខភាពរាងកាយរបស់នាងហាក់វិលមកសភាពដើមវិញស្ទើរតែ ១០០% មានកម្លាំងមាំមួន ហូបបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេងបាន មិនមានក្អកស្លេស ហៀរសំបោរផ្តាសាយ និង ឈឺក្បាលវិលមុខទៀតនោះឡើយ ។
ការប្រសើរឡើងវិញយ៉ាងលឿននោះ សួស វីហ្សា បានបញ្ជាក់ឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោកគ្រូអ្នកគ្រូពេទ្យ រហូតនាងបានហៅថាទេវតាឈុតសមើលថែយកចិត្តទុកដាក់ដល់នាងទៀតផង ៕ប្រភពពីPopular Magazine

Related posts

Leave a Comment