តារាចម្រៀងលោក ហ្សូណូ ធ្វើតេស្តរកកូវី ដ ដល់ទៅ ៣ លើក ទោះជាបានចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ ហើយនេះជាលទ្ធផល

ដើម្បីឱ្យបានប្រាកដក្នុងចិត្តចំពោះលទ្ធផលសំណាករកវីរុសកូវីដ-១៩ តារាចម្រៀង ហ្សូណូ បានធ្វើតេស្តរហូតដល់ទៅ ៣ ដងជាបន្តបន្ទាប់។ ក្រោយពីរង់ចាំប្រមាណជា ៧២ ម៉ោង ពេលនេះលោក ហ្សូណូ ក៏បានចេញមុខបញ្ជាក់ឱ្យមហាជន ជាពិសេសអ្នកគាំទ្របានដឹងពីលទ្ធផលសុខភាពរបស់លោកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាសុខភាពមិនមានអាការអ្វីក៏ពិតមែនតែលោក ហ្សូណូ បានបន្តធ្វើចត្តាឡីស័កចាប់តាំងពីមិត្តរួមទ្រនំមានផ្ទុកវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់មក ។ មិនខុសពីតារាដទៃទេ លោក ហ្សូណូ បានធ្វើតេស្តសំណាកដល់ទៅបីលើកដោយលទ្ធផលលើកទីបីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏ទទួលបានអវិជ្ជមានដែលធ្វើឱ្យតារាចម្រៀងរូបនេះមានការស្ងប់ចិត្ត និង រីករាយជាខ្លាំង ។ ក្នុងនោះ ហ្សូណូ បាននិយាយថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា សុខទុក្ខយ៉ាងណាហើយបាទ? ខ្ញុំបាទបានចាក់វ៉ាក់សាំងការពារចំនួន ២ ដងរួចរាល់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ លើកទីមួយថ្ងៃទី ០៣/មីនា/២០២១ និងលើកទីពីរ ថ្ងៃទី ២៤/មីនា/២០២១ ព្រមទាំងបានធ្វើតេស្តរកសំណាកចំនួន ៣ ដង ហើយលទ្ធផលគឺអវិជ្ជមាន ។ រហូតមកដល់ពេលនេះសុខភាពរបស់ខ្ញុំគឺធម្មតា»។ ការបញ្ជាក់ពីសុខភាពរបស់លោកបែបនេះបានធ្វើឱ្យហ្វេនៗជាច្រើនចូលរួមរីករាយផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាសុខភាពល្អប្រសើរ និង មានលទ្ធផលតេស្តសំណាកអវិជ្ជមានដល់ទៅ ៣ លើកក្តី តែតារាចម្រៀង ហ្សូណូ នៅតែបន្តការអនុវត្តយ៉ាងតឹងរ៉ឹងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ។ ជាក់ស្តែងសូម្បីតែ ហាងលក់សម្លៀកបំពាក់ក៏លោកសម្រេចចិត្តបិទការលក់ក្នុងហាងដោយងាកមកលក់តាមបែបអនឡាញវិញម្តង ៕ប្រភពពីPopular Magazine

Related posts

Leave a Comment