យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ ស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ប្រភពពី Popular Magazine
ក្នុងនោះផងដែរ តាមរយៈលិខិតប្រកាស របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ២២៧៣ នាក់
– អ្នកជាសះស្បើយ ចំនួន ១១៧២ នាក់
– អ្នកកំពុងព្យាបាល ចំនួន ១០៨៧ នាក់
– អ្នក ស្លា ប់ចំនួន ១១ នាក់
សូមអានលិខិតប្រកាសរបស់ក្រសួងនៅខាងក្រោម ៖