ព្រោះតែប៉ះអ្នកមកពីភ្នំពេញ!! ម្នាក់ស្ត្រីម្នាក់នៅស្វាយរៀង ទៅសូត្រមន្តឡើងផ្ទះ ស្រាប់តែរកឃើញឆ្លងកូវី ដ-១ ៩

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានផ្ដល់ព័ត៌មានស្តីពីករណីវិជ្ជមានវីរុសកូដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ លើស្ត្រីជនជាតិខ្មែរ អាយុ ៥៣ ឆ្នាំ នៅភូមិឈើភ្លើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមរដ្ឋបាលខេត្ត បានឱ្យដឹងថា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ស្ត្រីជនជាតិខ្មែរឈ្មោះ ចិន ហម អាយុ ៥៣ ឆ្នាំ បានទៅចូលរួមពិធីសូត្រមន្តឡើងគេហដ្ឋាន និង បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីឈ្មោះ ទៀង អួន អាយុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២៧ ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើដំណើរពីភ្នំពេញ ដើម្បីចូលរួមពិធីខាងលើ ស្ថិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
លុះនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្រាប់តែលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ទើបក្រុមការងារ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ។ ជុំវិញករណីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារ បានចុះស្រាវជ្រាវ រកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយស្ត្រី ឈ្មោះ ចិន ហម ខាងលើ សរុបចំនួន ៦១នាក់ ស្រី ៣០ នាក់ ៕ប្រភពពី Popular Magazine
សូមអានសេចក្តីប្រកាសខាងក្រោម ៖

Related posts

Leave a Comment