ទឹកចិត្តល្អខ្លាំងណាស់! អ្នកឧកញ៉ា គិត ម៉េង ប្រកាសបរិច្ចាគថវិកា២លានដុល្លារ ជូនសម្តេចតេជោ ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ហើយបញ្ជាក់ច្បាស់ៗថា…

ប្រិយមិត្ត បានជ្រាបរួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។
ក្រោយពីទទួលដំណឹងនេះ គេសង្កេតឃើញថា មានសម្បុរសជនជាបន្តបន្ទាប់ បានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការទិញនេះ។ ក្នុងចំណោមសប្បុរសជនជាច្រើននោះ ក៏មានអ្នកឧកញ៉ា គិតម៉េង ផងដែរ។
ជាក់ស្ដែងអ្នកឧកញ៉ាគិត ម៉េង បានបង្ហោះសារនៅយប់ជិតឆ្លងចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា «ខ្ញុំ និងភរិយា ចំណាន មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមជួយរាជរដ្ឋាភិបាលក្នុងការទិញមន្ទីរពេទ្យស្ត្រី«នគរទេព» ដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនឹងត្រូវប្ដូរឈ្មោះជា «មន្ទីរពេទ្យហ្លួងម៉ែ» ដើម្បីថ្វាយព្រះបរមរាជកិត្តិយសចំពោះព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
នៅក្នុងពេលវេលាដ៏សំខាន់នេះ ការជួយដល់កិច្ចប្រឹងប្រែងយ៉ាងស្វាហាប់របស់រាជរដ្ឋាភិបា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង គឺជាការជួយខ្លួនយើងទាំងអស់គ្នា។
សកម្មភាពដ៏រហ័សនិងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតឱកាសឲ្យទទួលបានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់ ពិតជាផ្ដល់នូវសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងការរាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាល និងការសង្គ្រោះជីវិតប្រជាជនប្រកបដោយប្រសិទ្ធភាព។
ដូចនេះ ខ្ញុំ និងភរិយា មានកិត្តិយសក្រៃលែងដែលបានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដើម្បីចូលរួមសម្រេចគោលដៅដ៏មានអត្ថន័យមួយនេះ។យើងទាំងអស់គ្នាសុទ្ធតែមានចំណែកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមយើងទាំងអស់គ្នាយកចិត្តទុកដាក់និងថែរក្សាសហគមន៍ ដោយចូលរួមអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» ក៏ដូចជាគោរពឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរក្សាសុខភាពនិងសុវត្ថិភាពទាំងឡាយរបស់ក្រសួងសុខាភិបាល»៕

Related posts

Leave a Comment