នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លា ប់ដោយសារជំងឺកូវី ដ១ ៩ នៅមន្ទីរពេទ្យរុស្ស៊ី
នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។ នេះបើតាមប្រភពពី Fresh News ។
ប្រភពដដែលបានបន្តថា លោកស្រី យក់ សម្បត្តិ
រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺដែលស្លា ប់នេះមានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ មានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ
និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង។
អ្នកជំងឺដែលបានស្លាប់ រស់នៅភូមិ២ ឃុំព្រែកខ្សាយ
ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕ប្រភពពី Popular Magazine