ស្ទើរស្រក់ទឹកភ្នែក! តំបន់អង្គរ ធ្លាប់តែមានភ្ញៀវអ៊ូអរ ពេលនេះមានសភាពស្ងាត់ជ្រងំ

មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម ពិតជាស្រណោះជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពតំបន់អង្គរ មានសភាពស្ងាត់ជ្រងំ តាមរយៈផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Air News ដែលបានបង្ហោះរូបភាព ភ្ជាប់ជាមួយសារនៅក្នុងបណ្តាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដែលធ្លាប់បានទៅទស្សនា រហូតអាចទាញទឹកភ្នែកមនុស្សមួយចំនួន ឱ្យហូរស្រក់ដោយមិនដឹងខ្លួន ព្រោះតែនឹកស្រណោះដល់តំបន់អច្ឆរិយអង្គរ ។
ដោយសារបញ្ហាវិបត្តិកូវីដ-១៩ ផ្ទុះឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបង្កឱ្យមានផលប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ដោយស្ថិតក្នុងស្ថានភាពបែបនេះ មានទីកន្លែងជាច្រើន ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន រីឯកន្លែងខ្លះទៀត បើកដំណើរការជាធម្មតា តែបែរជាពុំសូវមានភ្ញៀវដូចកាលពីមុនឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងដូចជាតំបន់អង្គរ នៅពេលនេះអ៊ីចឹង គឺមានសភាពស្ងាត់ជ្រងំ ផ្ទុយស្រឡះកាលពីគ្រាមុនមានការរីករាលដាលនៃកូវីដ-១៩ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចេញចូលឥតដាច់ អ៊ូអរហ៊ឹកហ៊ាក់ខ្ញៀវខ្ញារកកកុញ ។ បើកុំតែមានរលកយក្សកូវីដ-១៩ នេះ កើតឡើង ម៉្លេះពេលនេះ រដូវកាលនេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទស្សនាយ៉ាងច្រើនកុះករជាមិនខាន ជាពិសេសគឺនៅខែ មេសា ដែលជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ និយមទៅលេងសង្ក្រាន្តឆ្នាំថ្មីនៅក្រុងអង្គរ ខេត្តសៀមរាប ៕ប្រភពពី Popular Magazine
សូមទស្សនាទិដ្ឋភាពស្ងាត់ជ្រងំនៃតំបន់អង្គរ នៅខាងក្រោមនេះ ៖

Related posts

Leave a Comment