ជួយលើកទឹកចិត្តម្នាក់មួយមក បងប្អូន រកអ្វីថ្លែងពុំបាន! គ្រូពេទ្យលះបង់អស់កម្លាំងកាយចិត្ត ដើម្បីទាមទារជីវិតអ្នកជំងឺកូវីដ-១៩ យ៉ាងច្រើនពីទ្វារមច្ចុរាជ

ចាប់តាំងពីជំងឺកូវីដ-១៩ មានវត្តមានមក ក្នុងនោះដែរគេកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យចូលខ្លួនជាមួយនឹងការលះបង់ដ៏ធំធេងដើម្បីមនុស្សជាតិ ទោះបីជាពេលខ្លះពួកគាត់មិនត្រូវបានការលើកទឹកចិត្តអួតសរសើរក៏ដោយ ក៏ពួកគាត់នៅតែបន្តបេសកកម្ម តួនាទី នូវពាក្យថាពេទ្យរបស់ខ្លួនបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបើនិយាយពីក្រុមគ្រូពេទ្យកម្ពុជាឯណេះវិញ ម្នាក់ៗហាក់បីដូចជាយកជីវិតរបស់ខ្លួនផ្ញើក្នុងច្រកមច្ចុរាជទៅហើយ ដោយហេតុថាពួកគាត់ត្រូវបំពេញបេសកម្មទាំងយប់ទាំងថ្ងៃ សឹងតែរកពេលហូបបាយ ងូតទឹកស្ទើរគ្មានផង តែនេះក៏ព្រោះតួនាទី និង ស្រឡាញ់ប្រជាជន មិនចង់ឃើញទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ គ្រូពេទ្យទាំងអស់បានលះបង់ទាំងកាយទាំងចិត្ត ដើម្បីទាមទារជីវិតអ្នកជំងឺយ៉ាងច្រើនពីជំងឺកូវីដ-១៩ ដូចជាកាលពីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ តាមរយៈផេកផ្លូវការរបស់គ្រូពេទ្យឯកទេសប្រព័ន្ធដង្កើម និង សួត វ៉ា ម៉េង បានឱ្យដឹងថា គ្រូពេទ្យ និង ក្រុមការងារក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានព្យាយាមតថ្លៃជាមួយមច្ចុរាជដើម្បីទាយយកជីវិតរបស់អ្នកជំងឺ អ៊ឹម សុភី ដែលជាគ្រូពេទ្យក្នុងខេត្តព្រៃវែង ព្រមទាំងអ្នកជំងឺជាច្រើនទៀត ដែលមានស្ថានភាពធ្ងន់ធ្ង ប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើមរបស់ពួកគាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមផេកខាងលើ ដែលជារបស់វេជ្ជបណ្ឌិត វ៉ា ម៉េង បានរៀបរាប់ថា «ខ្ញុំបាទ និង ក្រុមការងារក្នុងមន្ទីពេទ្យមិត្ភភាពខ្មែរសូវៀតបានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អ៊ឹម សុភី នៅខេត្តព្រៃវែង និង អ្នកជំងឺជាច្រើនដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមជ្ចុរាជ ហើយក្រុមគ្រូពេទ្យនៅទីនេះបានព្យាយាមអស់ពីលទ្ធភាពហើយ ។ ហើយស្ថានភាពរបស់លោកគ្រូ អ៊ឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរឱ្យលោកពូបានជាសះស្បើយក្នុងពេលឆាប់ៗ ។ អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជំងឺទាំងបានឆ្លងផុតពីសោដនាកម្មមួយនេះ ។ អ្នកជំងឺនៅតែបន្តស្លាប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំឱ្យអស់ពីលទ្ធភាពក្នុងការតថ្លៃនឹងយមរាជ ដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជំងឺ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត បានថ្លែងនូវក្តីសោកស្តាយ និង ក្រើនរំឭកថា «ការបែកបាក់ និង បាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសពមុនពេលបូជាសពពិតជាពិបាកទទួលយកណាស់ រីឯសាកសពក៏មិនអាចបញ្ជូនទៅស្រុកកំណើត ។ អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថាបងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣ កុំ និង ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ។ ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតាតាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោដនាទកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោះកាចមួយនេះនឹងឆាប់រលត់ទៅវិញ» ៕ប្រភពពីPopular Magazine

Related posts

Leave a Comment