លោក ហោ គន្ធា នាយកប្រតិបត្តិក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុបបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ៉ាម៉ៅ ស្រីនិច កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមទំនាមទំម្លាប់ ប្រពៃណី ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់គឺគូរស្វាមីភរិយាថ្មីនេះបានសម្រេចយកចាប៉ីដងវែងមកច្រៀងកំដរដល់ភ្ញៀវកិត្ដិយសក្នុងពេលទទួលទានអាហារនៅក្នុងភោជនីយដ្ឋានដ៍ទំនើមមួយកន្លែងក្នុងទីរួមខេត្ដកំពុងស្ពឺ។
ក្នុងពិធីសិរីមង្គលសួស្តីខាងលើនេះលោក ហោគន្ធា និងភរិយាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏មានតម្លៃ របស់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីបងប្អូនមិត្តភ័ក្តីទាំងអស់គ្នាដែលបានផ្ដល់នូវមហាកិត្តិយស ចូលរួមក្នុងពិធីសិរីមង្គល អាពាហ៍ពិពាហ៍របស់ខ្លួនទាំងទីជិត និងទីឆ្ងាយសូមជួបតែពុទ្ធិពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំពោះការសម្រេចចិត្ដរបស់លោក ហោគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុប ដែលបានជ្រើសរើសយកចាប៉ីដងវែងលេងស្វាគមន៍ភ្ញៀវកិត្តិយសក្នុងពិធីមង្គលការនេះគឺជាការលើកកម្ពស់លើវិស័យសិល្បៈខ្មែរនៃផ្នែកចាប៉ីដងវែងដែលត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក ។ ហើយក៏អាចចាត់ទុកថាជាលើកទី១ហើយដែលកូនខ្មែររៀបអាពាហ៍ពិពាហ៍តាមទំនាមទម្លាប់ប្រពៃណីដូចគូរស្វាមីភរិយាដ៍ទៃទៀតដែរតែផ្លែកត្រង់មានចាប៉ីដងវែងចូលរួមសម្តែងកំដរភ្ញៀវកិត្តយសយ៉ាងពិរស់រណ្តំដែលគំនិតនេះនេះក៍ធ្លាប់មានការផ្តល់ជាយោបល់ល្អពីលោកមេធាវី ម៉ម វ៉ានផងដែរ។
សូមបញ្ជាក់ថាពិធីមង្គលអាពាហ៍ពិពាហ៍ខាងលើនេះគឺរៀបចំឡើងយ៉ាងឱឡារិកអធិកអធមមិនចាញ់ការកូនមន្ត្រីគហបតីមួយចំនួនឡើយ។