សារលិខិតចូលរួមមរណៈទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិករួមការងារនៃមន្ទីពេទ្យបង្អែកខេត្តរតនគិរី ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ គឺលោក វេជ្ជបណ្ឌិត សំ បារមី …

បើយោងតាមមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយលោក វេជ្ជបណ្ឌិត សំ បារមី ជាប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានទទួលមរណៈកាល ពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១០; ៤៥នាទី ព្រឹកក្នុងជន្មាយុ ៤៦ឆ្នាំ ដោយរោគារពាធ។

នៅក្នុងសារលិតចូលរួមរំលែកទុក្ខរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា សារលិខិតចូលរួមមរណៈទុក្ខ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិករួមការងារនៃមន្ទីពេទ្យបង្អែកខេត្តរតនគិរី

តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្តុកក្ដួលរំជួលចិត្តឥតឧបមា ដោយលោក វេជ្ជបណ្ឌិត សំ បារមី ជាប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានទទួលមរណៈកាល ពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១០; ៤៥នាទី ព្រឹកក្នុងជន្មាយុ ៤៦ឆ្នាំ ដោយរោគារពាធ។

មរណៈភាពរបស់លោក វេជ្ជបណ្ឌិត សំ បារមី គឺជាការបាត់បង់នូវស្វាមី បិតា បង ប្អូន ពូ ក្មួយ ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវវេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃនិងមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមអភិវឌ្ឍន៏វិស័យសុខាភិបាលក្នុងខេត្ត ក៏ដូចប្រទេសជាតិ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

លោកក៏ជាគ្រូពេទ្យម្នាក់ដែលតែងតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺទាំងយប់ទាំងថ្ងៃមិនដែលត្អូញត្អែរទោះលោកកំពុងស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរក្តី។

ខ្ញុំនៅចាំបានថា គ្រាមួយដែលលោកនៅមានកំលាំងរឹងមាំហើយក៏ជាគ្រាមួយដែលមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅមានការខ្វះខាតវេជ្ជបណ្ឌិត លោកបានយាមប្រចាំការស្ទើរតែ២៤ម៉ោងដោយមិនមានពេលសំរាក មិនថាថ្ងៃបុណ្យទានឬ ថ្ងៃសៅរ៍អាទិត្យ។ ប៉ុន្តែលោកនៅតែបម្រើការងារយ៉ាងយកចិត្តទុកដាក់ដោយមិនខ្វល់ពីការនឿយហត់។ ក្រៅពីនេះលោកក៏ជាគ្រូបង្រៀនផ្នែកវេជ្ជសាស្រ្តដ៏ល្អបំផុតម្នាក់ដែលខ្ញុំបានស្គាល់ និងទទួលរៀនសូត្រ​ ។ លោកតែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោក បង្ហាត់បង្រៀនដល់និស្សិតពេទ្យដែលចុះកម្មសិក្សាដោយមិនលាក់លៀម។

ការបាត់បង់លោកពីភពផែនដី គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រដែលមិនអាចកាត់ថ្លៃបាន និង ជាទីសោកស្តាយបំផុត។

ក្នុងឧកាសដ៏មហារក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក និងកម្មករ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសមានចិត្ត និងចូលរួមរំលែកនូវមរណៈទុក្ខដ៏ជ្រាលជ្រៅ ជាមួយភរិយា ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព។ ជាមួយគ្នានេះ ខ្ញុំក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមលំអោនកាយគោរពឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព លោក វេជ្ជបណ្ដិតសំ បារមី បានទៅកាន់ស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រីជាភរិយា និងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។

​ សូមអរគុណ!

Related posts

Leave a Comment